
Lookingtoday
· 2024-01-26
បើកឡានសុខៗស្រាប់តែលោតសញ្ញាធុងសាំង ដឹងអត់ថាអ្នកអាចបើកបានប៉ុន្មានគីឡូទៀតទើបឡានរលត់?
#រថយន្ត# #សញ្ញាធុងសាំង# #បច្ចេកវិទ្យា# #រថយន្តទំនើប#
406
កង្វល់ដ៏ធំមួយរបស់អ្នកបើកបររថយន្ត គឺនៅពេលឃើញលោតសញ្ញាធុងសាំងក្នុងកុងទ័រម្តងៗ ដែលបញ្ជាក់ថា រថយន្តសល់សាំងក្នុងកម្រិតទាបបំផុតដែលតម្រូវឱ្យចាក់បំពេញជាបន្ទាន់។ យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតនៅឆ្ងាយពីការ៉ាស់សាំងហើយឃើញសញ្ញាធុងសាំងនេះ ប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់ឡើយ ព្រោះខ្លាចរលត់រថយន្តកណ្តាលផ្លូវ។
ការពិតទៅ នៅពេលលោតចេញសញ្ញាធុងសាំងនេះម្តងៗ វាបង្ហាញថា កម្រិតសាំងគឺនៅសល់ប្រមាណពី ១០ ទៅ ១៥ភាគរយនៃចំណុះធុងសាំងរថយន្តនីមួយៗ ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរបានរាប់សិបគីឡូម៉ែត្រទៀត ទើបអស់សាំងតែម្តង នេះបើយើងនិយាយតែការបើកបរលើផ្លូវដែលមិនមានការកកស្ទះ។
មានការសិក្សាមួយទៅលើរថយន្តចំនួន ៥០ម៉ូឌែលដែលលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ ដែលបង្ហាញពីចម្ងាយបើកបរ ក្រោយចេញសញ្ញាធុងសាំង។ ទោះជាយ៉ាងនេះក្តី រថយន្តស៊េរីចាស់ៗ ឬទំនើបជាងនេះ ក៏ប្រហែលមិនខុសគ្នាប៉ុន្មានដែរ។ ក្នុងនោះយើងសូមលើយក Toyota Camry ដែលបន្ទាប់ពីចេញសញ្ញាធុងសាំង គឺនៅសល់សាំងក្នុងធុងប្រមាណ ៩,៨លីត្រទៀត និងអាចបើកបានចម្ងាយប្រហែល ១០០គីឡូម៉ែត្រឯណោះ។ សូមមើលតារាងខាងក្រោមបន្ថែម៖
ទោះក្នុងស្ថានភាពបែបណាក៏ដោយ យើងសូមណែនាំថា កុំព្យាយាមប្រថុយបើកបរទាំងសាំងក្នុងកម្រិតទាបឱ្យសោះ ព្រោះប្រសិនបើអ្នកបើករហូតទាល់តែសាំងស្ងួតអស់ វាអាចនឹងបង្កផលប៉ះពាល់រថយន្ត ពោលគឺសាំងកាន់តែជិតអស់ បូមសាំងនឹងបូមដោយទាំងកំណកកម្ទេចកម្ទីដែលស្ថិតនៅបាតធុង ដែលអាចធ្វើឱ្យខូចបូមសាំង និងតម្រងសាំង ព្រមទាំងសំបុកឃ្មុំផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)
គ្មានយោបល់