បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-02-18

ប្រាសាទអង្គរវត្ត នឹងមានបង្កាន់ដៃជណ្តើរឈើចំនួន ២ទីតាំងបន្ថែមទៀត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរឡើងចុះ

#NEW NEWS# #ប្រាសាទអង្គរវត្ត# #សង្គម# #បង្កាន់ដៃជណ្តើរឈើ# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

7111

អាជ្ញាធរជាតិអប្សរា ដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន២ទីតាំងបន្ថែមទៀត នៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួតបាកាណ។

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន២ទីតាំងបន្ថែមទៀតរបស់ប្រាសាទអង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាងជើងឡើង-ចុះរួតបាកាណ។អត្ថបទ: លោក យី សុថា រូបភាព: លោក ប៊ូ ផានេត

លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការបន្តដំឡើងបង្កាន់ដៃទាំង២ទីតាំងនេះ គឺក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួតបាកាណ។ ពិសេស ការពារកុំឱ្យរអិលនៅរដូវភ្លៀងធ្លាក់ ផ្តល់នូវសុខសុវត្ថិភាពភ្ញៀវទេសចរគ្រប់ៗរូប ការពារគ្រោះថ្នាក់ផ្សេងដូចជាពេលវិលមុខ អស់កម្លាំង ខ្យល់គរ ញ័របេះដូងជាដើម។ ព្រោះថានៅទីតាំងនេះមានសភាពចោទ និងមានកម្ពស់ខ្ពស់រហូតដល់ជាង១០ម៉ែត្រ។

លោក ប៊ូ ផានេត បន្តថា អាជ្ញាធរជាតិអប្សរា បន្តជួសជុលជណ្តើរឈើដែលរងការខូចខាត និងដំឡើងបង្កាន់ដៃនៅទីតាំងប្រឈមនិងហានិភ័យផ្សេងៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ ដោយគិតគូរពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយក៏កាត់បន្ថយការប៉ះផ្ទាល់ទៅលើថ្មប្រាសាទ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

Oun Kun Gaming

· 2024-02-18

Hi💗

Sunndy

· 2024-02-18

😍😍😍

YaYa100222333

· 2024-02-18

❤❤❤❤❤

YaYa100222333

· 2024-02-18

❤❤❤❤❤❤❤

សុខ ណាមវ៉ុន 17270303

· 2024-02-18

😊😊😊😊

មិត្ត1000296582

· 2024-02-18

😻😻😻

កូដណែនាំមិត្ត80866810

· 2024-02-18

hi

កូដណែនាំ46423084

· 2024-02-18

😍😍

Chhengកូតណែនាំ38157359

· 2024-02-18

🧡❤️

Ya min

· 2024-02-18

🙂

  • 1
ទៅកាន់

ការណែនាំពិសេស