បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-02-23

កាបូបទាន់សម័យទាំង ២១ម៉ូត ពីប្រេនល្បីៗលើពិភពលោក ដែលមិនចេះហួសសម័យកាល

#Chanel# #NEW NEWS# #ព័ត៌មាន# #Louis Vuitton# #Hermes# #កាបូប# #ព័ត៍មានអន្តរជាតិ#

6628

កាបូបអ្នករចនាម៉ូដclassic ចំនួន២១ រាប់ពីម៉ាក Chanel, Louis Vuitton, Hermes និងម៉ាកផ្សេងៗជាច្រើនទៀត ដែលមានតម្លៃក្នុងការវិនិយោគ ចាប់ពីម៉ាក Chanel Classic Flap ដល់ Hermes Kelly កាបូបបែបClassic ទាំងនេះត្រូវបានរចនាឡើង ដែលអាចដើរទាន់តាមគ្រប់សម័យកាល ពោលគឺតាមទាន់ការសាកល្បងនៃនិន្នាការម៉ូដ ដែលតែងមានការផ្លាស់ប្តូរជានិច្ច។

អ្នកអាចសួរ អ្នកដែលនិយមលេង និងប្រមូលកាបូបពីប្រេនល្បីៗថា តើប្រេនណាមួយដែលពួកគេគិតថាមានតម្លៃជាងគេ? ហើយពួកគេនឹងប្រាប់អ្នកថាកាបូបដែលល្អបំផុត ដើម្បីទទួលបាន គឺជាកាបូបដែលអ្នកអាចប្រើ និងស្រលាញ់បានយូរ នឹងអាចរក្សាទុកជារៀងរហូត មិនហួសសម័យកាល។

យ៉ាងណាមិញ ប្រសិនបើអ្នកចំណាយប្រាក់លើសពីមួយពាន់ដុល្លារ លើកាបូបមួយ អ្នកនឹងចង់បានរបស់ដែលមិនដែលហួសសម័យ។ កាបូប​ក្នុងប្រេនដែលទាន់សម័យ មួយចំនួនគឺគ្មានពាក្យថាហួសសម័យនោះទេ ហើយ​បើ​មើល​ថែ​បាន​ល្អទៀតនោះ វាក៏នឹងអាចក្លាយ​ជា​កេរដំណែល​ដ៏​មាន​តម្លៃ ​ដែល​ត្រូវ​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ជាក់ស្តែងប្រៀបដូចជា តម្លៃនៃកាបូបមួយចំនួនដូចជា Chanel's Classic Flap និង Hermes' Kelly តម្លៃកាបូបទាំងនេះត្រូវបានកើនឡើងតាមពេលវេលា។ ប្រសិនបើអ្នកជាប្រភេទមនុស្ស ដែលចូលចិត្តលេងម៉ូតកាបូប និងចង់ទិញមកដាក់តាំងក្នុងទូខោអាវឲ្យបានយូរមិនហួសសម័យ មិនខូច នោះអាចងាកមកមើលពីប្រេនកាបូបទាំង២១ នេះបាន៖

១. CHANEL 2.55, ២. CHANEL CLASSIC FLAP, ៣. HERMES CONSTANCE, ៤. HERMES KELLY, ៥. FENDI BAGUETTE, ៦. FENDI PEEKABOO, ៧. LADY DIOR, ៨. DIOR SADDLE, ៩. CELINE TRIOMPHE, ១០. LOEWE PUZZLE, ១១. GUCCI JACKIE, ១២. GOYARD ST LOUIS, ១៣. PRADA RE-NYLON BACKPACK, ១៤. GIVENCHY ANTIGONA, ១៥. SAINT LAURENT LE 5 A 7, ១៦. LOUIS VUITTON SPEEDY, ១៧. LOUIS VUITTON CAPUCINES, ១៨. DELVAUX BRILLIANT, ១៩. VALENTINO ROCKSTUD, ២០. BALENCIAGA HOURGLASS, ២១. GIORGIO ARMANI LA PRIMA។ សូមបញ្ជាក់ថាអ្នកដែលលេងម៉ាកកាបូបជាងគេនៅលើពិភពលោកមានដូចជា តារាល្បីៗ Madonna, kylie jenner, Kim Kardashian, Kris Jenner ជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

Chum Luth

· 2024-02-23

សុទ្ធតែម៉ូដល្បីៗហើយស្អាតៗតែគ្មានលុយទិញទេ

程娥 程娥

· 2024-02-23

ok

yornchea

· 2024-02-23

😀

កូដណែនាំមិត្ត80866810

· 2024-02-23

hi

កូដណែនាំមិត្ត 64951616

· 2024-02-23

😊😊😊

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស