 
 TNAOT News
· 2024-03-15
KOICA កូរ៉េ និងក្រសួងការងារ ឯកភាពលើការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសមត្ថភាពជំនាញដល់ពលករ
#ក្រសួងការងារ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា#
6444

ក្រសួងការងារ និង KOICA កូរ៉េ បានឯកភាពគ្នាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT)ដល់យុវជនកម្ពុជា និងការពង្រឹងសមត្ថភាពពលករជំនាញ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជនដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀតដែលស្របទៅនឹងតម្រូវការទីផ្សារដ៏សម្បូរបែបនាពេលបច្ចុប្បន្ននិងអនាគត ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការពង្រឹងសមត្ថភាពដល់ពលករកម្ពុជាលើជំនាញសំខាន់ៗដែលរួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការកសាងកប៉ាល់ជាដើមដែលជាចំណុចសំខាន់ក្នុងការបង្កើនកូតាសម្រាប់ពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ កូរ៉េដែលជាទិសដៅដ៏ពេញនិយមមួយនៃពលរដ្ឋកម្ពុជាព្រោះតែលក្ខណ្ឌការងារ និងប្រាក់ខែខ្ពស់សមរម្យ។

កិច្ចសហការនៃការបណ្តុះបណ្តាលជំនាញដល់ពលករកម្ពុជាលើជំនាញសំខាន់ៗ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ព្រោះថា ជំនាញទាំងនេះ នឹងធ្វើឱ្យភាគីទាំងពីរកម្ពុជា-កូរ៉េទទួលបានផលផ្លែផ្កាខ្ពស់ទាំងអំឡុងពេលបំពេញការងារនៅកូរ៉េ និងពេលត្រឡប់មកកាន់កម្ពុជាវិញដែលនាំមកនូវជំនាញខ្ពស់ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។

បន្ថែមពីនេះ ឯកឧត្តមប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុងការជំរុញឱ្យប្រទេសមិត្តដ៏ល្អមួយនេះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (5)
មិត្ត1000300505
· 2024-03-16
👍
នីតា លេខកូដ63230368
· 2024-03-15
👍👍👍👍
កូដណែនាំមិត្ត80866810
· 2024-03-15
ជំរាបសួរ
កូដណែនាំ 4492946
· 2024-03-15
សួស្តី
ណែនាំមិត្ត 14025878
· 2024-03-15
ព័ត៌មានល្អ
- 1
ទៅកាន់