 
 TNAOT News
· 2024-06-29
ហេតុអ្វីបានជាតុក្កតា Labubu ពេញនិមយនៅក្នុងបណ្ដាញសង្គម? តើតុក្កតានេះមានប្រភពមកពីណា?
#កម្រងរូបភាព# #Kasing Lung# #កម្សាន្ត# #តុក្កតា# #Labubu#
6617

តើតុក្កតា Labubu ជាអ្វី?
Labubu ជាតួអង្គតុក្កតាមួយដែលបង្កើតឡើងដោយជាងគំនូរជនជាតិហុងកុងម្នាក់ឈ្មោះ Long JiaSheng ឬ Kasing Lung ហើយមានរូបរាងស្រដៀងទៅនឹងទន្សាយ ប៉ុន្ដែមានចង្កូម ត្រចៀកវែង និងមាត់វែង។ បើទោះជា Labubu នេះមើលទៅចម្លែកដូចបិសាចក៏ថ្មីៗនេះបានផ្ទុះការចាប់អារម្មណ៏ទៅលើតុក្កតានេះតាមបណ្ដាញសង្គមជាខ្លាំង។ មូលហេតុដែល Labubu ទាក់យកចំណាំអារម្មណ៏របស់គ្រប់គ្នាបាននោះគឺមកពីតារា Kpop ល្បីឈ្មោះ Lisa សមាជិ Blackpink បានបង្ហោះរូបភាពជាមួយ Labubu នៅក្នុងគណនី Instagram របស់នាង ទើបធ្វើអោយមានហ្វេនៗជាច្រើនបានទិញតុក្កតា Labubu មកដាក់ជាបន្តោងកាបូបដូច Lisa ដែរ។

តើនរណាជាអ្នកបង្កើតតុក្កតា Labubu នេះឡើងមក?
លោក Kasing Lung ជាជនជាតិហុងកុងមានអាយុ ៦៩ ឆ្នាំ។ លោកបានផ្លាស់ទៅរស់នៅឯ Netherlands ជាមួយក្រុមគ្រួសារកាលពីលោកនៅវ័យកុមារ ពេលដែលកំពុងរស់នៅទីនោះលោកចាប់ផ្ដើមចូលចិត្តទៅលើប្រវត្ដិ ពពួកបិសាច ទេពអប្សរបុរាណ នៅជុំវិញតំបន់អ៊ឺរ៉ុប ហើយក៏ផ្ដើមរៀនសិក្សាស្វែងយល់ពីវាបន្ថែមទៀត។ បន្ទាប់មកលោកមករស់នៅប្រទេស Belgium ហើយធ្វើការជាអ្នកគូសគំនូរសៀវភៅរឿងកុមារ។ លោកបានក្លាយខ្លួនពីអ្នកគូសគំនូរសៀវភៅរឿងទៅជាអ្នករចនាម៉ូតតុក្កតាវិញ។ 

នៅឆ្នាំ ២០១២ លោកបានវិលត្រឡប់ទៅទឹកដីហុងកុងវិញ និងសហការជាមួយហាងលក់តុក្កតាក្មេងមួយ លោកបានកែប្រែតួអង្គតុក្កតាក្នុងសៀវភៅរបស់លោក ឲ្យក្លាយទៅជាតុក្កតាក្មេងលេង។ លើសពីនេះទៅទៀតលោកបានសរសេរសៀវភៅដែលមានតួអង្គតុក្កតា និងពិភពបិសាច ទេពអប្សរ ហើយតួអង្គក្នុងសៀវភៅរបស់លោកសុទ្ធតែមានរូបរាងចម្លែកៗ និងមានអត្ដចរិតមិនដូចទៅនឹងតុក្កតាធម្មតា។ មកដល់ឆ្នាំ ២០១៥ លោកបានបង្កើតតុក្កតា Labubu នេះឡើងនៅក្នុងពិភពតុក្កតាបិសាចហៅថា “The Monsters” ដែលតុក្កតា Labubu ជាតួអង្គកូនបិសាចចម្លែក ចិត្តល្អ ហើយតែងតែជួយតួអង្គដ៏ទៃទៀតនៅក្នុងរឿង “The Monsters” នោះ។ Labubu ជាតុក្កតាដែលលក់ដាច់នឹងមានការចាប់អារម្មណ៏ជាងគេរបស់លោក Kasing Lung។ ហើយបើតម្លៃរបស់ Labubu គឺមានតម្លៃចាប់ពី ១៤ ដុល្លារអាមេរិកឡើងទៅ តែក៏មានតម្លៃទៅដល់ខ្ទង់ពាន់ដុល្លារអាមេរិកតាម Collection ផងដែរ។
មកដល់ឆ្នាំ ២០១៥ លោកបានបង្កើតតុក្កតា Labubu នេះឡើងនៅក្នុងពិភពតុក្កតាបិសាចហៅថា “The Monsters” ដែលតុក្កតា Labubu ជាតួអង្គកូនបិសាចចម្លែក ចិត្តល្អ ហើយតែងតែជួយតួអង្គដ៏ទៃទៀតនៅក្នុងរឿង “The Monsters” នោះ។ Labubu ជាតុក្កតាដែលលក់ដាច់នឹងមានការចាប់អារម្មណ៏ជាងគេរបស់លោក Kasing Lung។ ហើយបើតម្លៃរបស់ Labubu គឺមានតម្លៃចាប់ពី ១៤ ដុល្លារអាមេរិកឡើងទៅ តែក៏មានតម្លៃទៅដល់ខ្ទង់ពាន់ដុល្លារអាមេរិកតាម Collection ផងដែរ។



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (6)
Kanika168
· 2024-07-01
ok
វ៉ុន ស្រីមាស
· 2024-06-30
ok
មិត្ត1000311777
· 2024-06-30
OK
Nhen term 1992
· 2024-06-30
រឿងអត់ប្រយោជន៍សោះក៏យកវាមកផុសដែរ
សែម វត្តី-sem votey
· 2024-06-30
Ok
ចូលចិត្តចិញ្ចឹមសត្វ
· 2024-06-29
👍👍👍
- 1
ទៅកាន់