TNAOT News

· 2024-08-15

មន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ បានបន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ

#ផលិតផលខូចគុណភាព# #មន្រ្តីជំនាញផ្នែកម្ហូបអាហារ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

4763

មន្រ្តីជំនាញផ្នែកម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង តាកែវ កណ្ដាល និងបាត់ដំបង បាននាំយករថយន្តពិសោធន៍ម្ហូបអាហារ ចុះត្រួតពិនិត្យម្ហូបអាហារនៅតាមបណ្តាទីផ្សារ ផ្ទះលក់ទំនិញ និងសិប្បកម្មផលិតចែកចាយនំបញ្ចុក តាមភូមិសាស្ត្រសំខាន់ៗក្នុងខេត្តទាំង៤ ខាងលើកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

ការចុះត្រួតពិនិត្យម្ហូបអាហារនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ជាដើម។

ទន្ទឹមនឹងនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យគុណភាព និង សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទប្រមាណជិត ៤០សំណាកគំរូ រួមមាន៖ សាច់បង្កក ប្រហិតចម្រុះ បន្លែ តំណាប់ ជ្រក់ គ្រឿងសមុទ្រ ម្ហូបអាហារក្រៀម នំបញ្ចុក ។ល។ ហើយតាមរយៈការធ្វើពិសោធន៍នេះ មន្ត្រីជំនាញបានរកឃើញទំនិញពុំមានអនុលោមភាពសរុបចំនួន ៤៧.៦គីឡូក្រាម ដោយដកហូត និងកម្ទេចចោលតាមនីតិវិធីនៃច្បាប់ផងដែរ ៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)