
TNAOT News
· 2024-11-02
រដ្ឋបាលជលផលស្នើដល់អ្នកនេសាទពេលចាប់បានធនធានជលផលកំពុងរងគ្រោះថ្នាក់ ឬប្រភេទត្រីកម្រត្រូវផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផល
#រងគ្រោះថ្នាក់# #NEW NEWS# #រដ្ឋបាលជលផល# #សង្គម# #ប្រភេទត្រីកម្រ# #ព័ត៌មានសង្គម#
3248
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា ថាពេលចាប់បានប្រភេទត្រីកម្រត្រូវផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផល។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល បានឲ្យដឹងថា នៅពេលនេសាទបាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាអាទិ៍ ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្រ្តប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត ត្រូវផ្តល់ព័ត៌មានដល់មន្ត្រីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញសម្រាប់បង្កើនផលស្តុកត្រីឲ្យកាន់តែសម្បូរ និងនិរន្តរភាពធនធានជលផល។
ទន្ទឹមនេះរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះ ប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 2024-11-02
🙏🙏🙏
មិត្ត598156650
· 2024-11-02
ជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទងអស់គ្នា យើងជាខ្មែរចូលរួមការពាររាល់ធនធានដែលខ្មែរយើងមានកំឲ្យបាត់បង់បានឡើយ🙏🙏🙏🙏🙏❤❤❤❤❤
- 1
ទៅកាន់