
TNAOT News
· 2024-11-29
មិនទាន់ចេញជាផ្លូវការផង MV បទ «សែកមន្ត» របស់ កញ្ញា តន់ ចន្ទសីម៉ា ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ
#កម្សាន្ត# #DEVELOPING NEWS# #តារាខ្មែរ# #តន់ ចន្ទសីម៉ា#
4147
ក្រោយពី កញ្ញា តន់ ចន្ទសីម៉ា ទម្លាក់ MV បទចម្រៀង «សែកមន្ត» ដែលជាប្រភេទបទភ្លេងបុរាណលាយសម័យមានរួមបញ្ជូលនូវចាបុីខ្មែរប្រមាណជាង ១០០ដើមប្រគុំ ក្នុងន័យដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅក្នុងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ធ្វើឲ្យមហាជនទស្សនាហើយភ្ញាក់ផ្អើលពេញចិត្ត តែទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនទៀតបានចូលទៅរិះគន់មិនពេញចិត្តនូវនៅការសម្ដែងផ្សេងៗនៃបទមួយនេះ។
ក្នុងនោះយោងតាមរយៈការខមិនរបស់គណនីមួយបានលើកឡើងថា៖ «បើអត់មាន Lububu បទនេះអាចល្បីខ្លាំង មិនមានអ្នករិះគន់ទេ ភ្លេងល្អ ច្រៀងល្អហើយ។ ខ្ញុំសូមណូមពរដក Labubu ក្បាច់រាំនិងចេញទៅដើម្បីបង្កើនគុណភាព videos និង ទទួលការគ្រាំទ្រ»។
បន្ថែមពីនេះក៏មានអ្នកខ្លះទៀតបានលើកជាមតិបែបពេញចិត្តបែបនេះថា៖ « សម្រាប់ខ្ញុំគុណសម្បត្តិបទនេះ គឺជួយដល់អ្នកស្នងចាបុីបានប្រាក់ចំណូលបន្ថែម វាពិតជាសំខាន់ណាស់បើសម្រាប់សិល្បៈករចាបុីដងវែងបន្តរឆន្ទៈរបស់គាត់ និងជាកម្លាំងចិត្តដល់ពួកគាត់ឲ្យបន្តរនិងបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយបន្តរទៀត»។
ក្រោយពីបានឃើញនូវមតិបែបនេះហើយ កញ្ញា តន់ ចន្ទសីម៉ា ហាក់មិនមានប្រតិកម្មឆ្លើយតបអ្វីទាំងអស់ ខណៈមានហ្វេនៗជាច្រើនទន្ទះសាររង់ចាំមើលនូវបទនេះចេញជាពេញជាផ្លូវការថាកាន់តែពិសេសបែបណានោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
រង្សី 66044411
· 2024-11-30
🤔🤔
- 1
ទៅកាន់