
TNAOT News
· 05-28
ទាហានថៃប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ មុំបី ប្រមាណ១០នាទី
#NEW NEWS# #សង្គម# #ទាហានថៃ# #ទាហានខ្មែរ# #ព័ត៌មានសង្គម#
2572
ការប៉ះទង្គិចគ្នាមួយភ្លែតបានកើតឡើង នៅវេលាម៉ោង៥ និង៤៥នាទីព្រឹក ទាហានកម្ពុជា និងថៃ ផ្ទុះអាវុធដាក់គ្នា នៅក្នុងជម្លោះនៅតាមព្រំដែន នៃតំបន់ ចុងបូក ភាគឦសាន នៃខេត្ត Ubon Ratchathani ក៏ជានៅតំបន់មុំបី៖ ខេត្តព្រះវិហារ (ស្រុកជាំក្សាន្ត និងស្រុកឆែប) កម្ពុជា, ខេត្តអ៊ូប៊ុន ថៃ និងខេត្តចំប៉ាសាក់ ឡាវ រយៈពេលប្រមាណ ១០ នាទី។ បន្ទាប់ពីទាហានថៃបានថារកឃើញទាហានកម្ពុជាកំពុងដំឡើងទីតាំងទ័ពមុខដ៏មានសក្ដានុពលក្នុងតំបន់ជម្លោះដែលទាមទារដោយថៃ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
តាមសារព័ត៌មាន Thai Thai Enquirer បានលើកឡើងថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅក្នុងតំបន់ដែលព្រំដែននៅតែមិនទាន់កំណត់ ហើយភាគីទាំងពីររក្សាការទាមទារត្រួតស៊ីគ្នា ដោយទាហានថៃលើកឡើងថាមានទាហានកម្ពុជាម្នាក់ត្រូវបានគេចោទថាបានចូលទៅក្នុងតំបន់នោះ បន្ទាប់មកទាហានថៃចុះមកល្បាតលើទីតាំងខាងលើជាពេលដែលការប៉ះទង្គិចបានផ្ទុះឡើង។
នៅក្រោមកិច្ចព្រមព្រៀងទ្វេភាគី ប្រទេសទាំងពីរបានសន្យារក្សាស្ថានភាពដដែល ជៀសវាងការសាងសង់ ការដាក់ពង្រាយទ័ព ឬសកម្មភាពឯកតោភាគីផ្សេងទៀតដែលអាចផ្លាស់ប្តូរលក្ខខណ្ឌនៅលើដី។
គិតត្រឹមម៉ោង ៥និង ៥៥នាទី ស្ថានការណ៍បានធូរស្រាលឡើងវិញ បន្ទាប់ពីមានការទំនាក់ទំនងផ្ទាល់រវាងមេបញ្ជាការរងនៃកងពលធំទី៣ កម្ពុជា និងសមភាគីថៃ។ លោក Winthai អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា មេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗ តាមទូរសព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា ខណៈទាហាននៃប្រទេសទាំងពីរ នៅតែស្ថិតនៅកន្លែងកើតហេតុ។
កិច្ចចរចាទ្វេភាគីឥឡូវនេះកំពុងដំណើរការតាមរយៈបណ្តាញដែលបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី និងកំណត់ច្បាប់មូលដ្ឋានច្បាស់លាស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 05-29
👍👍
- 1
ទៅកាន់