បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងស្រីៗចំនួន ៦នាក់ ករណីណាត់គ្នាហើយវាយតប់នៅកណ្ដាលវាលស្រែ

#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ក្មេងទំនើង#

2225

កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បានបង្រ្កាបករណីក្រុមក្មេងទំនើងស្រីៗ ដែលបានធ្វើការណាត់គ្នាវាយដោយសាររឿងជម្លោះតិចតួចនៅនៅក្នុងស្រែ ។ 

បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីភាគីម្ខាង ឈ្មោះ ផាត លីចាន់ស៊ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ប្ដឹងឈ្មោះ រស់ ព្រីរីហ្សា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ចុងបណ្ដឹង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចំណាត់ការ។ 

ភាគីដែលត្រូវគេប្ដឹង រស់ ព្រីរីហ្សា រួមជាមួយបក្ខពួកចំនួន ០៣នាក់ផ្សេងទៀត 

១-ឈ្មោះ ប៊ុន រតនា ភេទស្រី អាយុ ១៧ឆ្នាំ ភូមិព្រៃសំរោង ឃុំលំហាច ស្រុកអង្គស្នួល 

២-ឈ្មោះ ជា វិបុត្រ ប្រុស អាយុ ១៧ឆ្នាំ 

៣-ឈ្មោះ ផាត សុខអាយ ភេទស្រី អាយុ ១៦ឆ្នាំ ។ 

ដើមហេតុកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨ នឹង៤០នាទី បក្ខពួក៣នាក់ និងឈ្មោះ រស់ ព្រីរីហ្សា បានជិះម៉ូតូមកដល់គោលដៅដែលបានណាត់ជួបគ្នា (តាមបណ្ដាញសង្គម messages) នៅចំណុចបឹងស្រែខាងកើតភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ រីឯឈ្មោះ ផាត លីចាន់ស៊ី មានគ្នាចំនួន ២នាក់ រួមជាមួយបក្ខពួកឈ្មោះ យ៉េន យ៉ា រី អាយុ ១៧ឆ្នាំ ក្រោយបានជួបជជែកគ្នាមិនទាន់ចប់ផង ឈ្មោះ រស់ ព្រីរីហ្សា បានហក់ទៅវៃឈ្មោះ ផាត លីចាន់ស៊ី និងបានធ្វើសកម្មភាពវាយតបត ដោយបច្ចេកទេសរៀងៗខ្លួន ដោយវាយគ្នាទៅវិញទៅមក បណ្ដាលឱ្យមានការប្រឡាក់ភក់និងរងរបួសរៀងៗខ្លួន។ 

យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន បានអោយដឹងថាភាគីទាំងសងខាងបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ដូច្នេះសមត្ថកិច្ចបានធ្វើការឃាត់និងបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តចំណាត់ការនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

កូដណែនាំ 91815366

· 06-09

👍👍

អូនតា លេខកូដ63230368

· 06-08

👌👌

អូនតា លេខកូដ63230368

· 06-07

😯😯

  • 1
ទៅកាន់