
NUON
· 2019-04-08
តើអ្នកកាន់ដៃជាមួយដៃគូរបស់អ្នកដោយរបៀបណា? វាអាចបង្ហាញឱ្យឃើញពីទំនាក់ទំនងស្នេហារបស់អ្នក
0
ការកាន់ដៃជាមួយមនុស្សដែលអ្នកស្រឡាញ់គឺជារឿងធម្មតា។ ហើយជាការពិតណាស់អ្នកចិត្តវិទូពិតជាចាប់អារម្មណ៍ក្នុងការសិក្សាវិធីនៃការបង្ហាញអារម្មណ៍នៃការកាន់ដៃនេះ។ខាងក្រោមនេះអ្នកនឹងបានដឹងពីទំនាក់ទំនងស្នេហារបស់អ្នកតាមរយៈការកាន់ដៃគូស្នេហ៏
១ ការកាន់ដៃគូស្នេហ៏ដោយដាក់ម្រាមដៃនៅចន្លេះខ្នងដៃគូស្នេហ៏មានន័យថា ការគោរព៖
វិធីនៃការកាន់ដៃបែបនេះបង្ហាញថាទំនាក់ទំនងរបស់អ្នកមានស្ថេរភាពខាងផ្លូវចិត្តហើយអ្នកជឿជាក់លើដៃគូរបស់អ្នកយ៉ាងពេញលេញ។ អ្នកបង្ហាញអ្នកដទៃថាអ្នកស្ថិតនៅក្នុងទំនាក់ទំនងហើយអ្នកតែងទុកនូវចន្លេះផ្ទាល់ខ្លួនអោយគ្នាជានិច្ច។ អ្នកគោរពនូវអារម្មណ៍មួយដែលហៅថាភាពផ្ទាល់ខ្លួនអោយគ្នាទៅវិញទៅមក។
២ ការកាន់ដៃគ្នាបាតដៃនិងបាតដៃមានន័យថាគឺជា ការទទួលខុសត្រូវ៖
នេះគឺជាវិធីដ៏ពេញនិយមក្នុងការកាន់ដៃគ្នាដែលបង្ហាញថាអ្នកណាជាអ្នកគ្រប់គ្រងទំនាក់ទំនងមួយនេះ។ មានន័យថាអ្នកដែលចាប់ផ្តើមនៃការកាន់ដៃបែបនេះមុនគឺជាអ្នកនាំមុខ។ នៅពេលបុរសចង់ការពារឬព្យាយាមអោយដៃគូមានអារម្មណ៏ស្ងប់ ពួកគេតែងកាន់ដៃគ្នាតាមរបៀបនេះ។
៣ ការចាប់ដៃដោយម្រាមដៃចូលគ្នាមានន័យថា ការយកចិត្តទុកដាក់៖
អ្នកត្រូវបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ដ៏ជ្រាលជ្រៅជាជាងការទាក់ទាញខាងរាងកាយ។ អ្នកព្យាយាមស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដោយមិនលាក់ភាពទន់ខ្សោយនិងនិងគុណវិបត្តិរៀងៗខ្លួន។ ទំនាក់ទំនងរបស់អ្នកគឺផ្អែកទៅលើជំនឿទុកចិត្តនិងការថែទាំខ្លាំងបំផុត។
៤ កាន់ត្រឹមម្រាមដៃមានន័យថា ជាសញ្ញាដែលបង្ហាញពីការស្រលាញ់៖
ទំនាក់ទំនងស្នេហារបស់អ្នកផ្តើមចេញពីការស្រលាញ់ អ្នកគ្រាន់តែចាប់ផ្តើមរៀនពីគ្នាទៅវិញទៅមកប៉ុន្តែមិនទាន់ឈានចូលដល់ដំណាក់កាលដែលមានទំនួលខុសត្រូវខ្ពស់នោះទេ។នៅពេលដែលវាជាការចាប់ផ្តើមនៃស្នេហាដំបូង គូស្នេហ៏តែងកាន់ដៃគ្នាបែបនេះ។
៥ ការកាន់ដៃដោយផ្តើមពីការប៉ះដៃគ្នាដោយចៃដន្យ មានន័យថា ស្នេហារបស់អ្នកមានភាពអាណិតនៅពីក្រោយការស្រលាញ់ច្រើនជាង៖
នៅពេលអ្នកដើរជាមួយគ្នាហើយដៃរបស់អ្នកប៉ះគ្នាបន្តិចដោយចៃដន្យប៉ុន្តែអ្នកមិនកាន់ដៃទេវាមានន័យថាម្នាក់ក្នុងចំណោមអ្នកប្រាប់សញ្ញាមួយថាជាការអាណិតអាសូរ។ ប៉ុន្តែភាគច្រើននៃទំនាក់ទំនងនេះគឺជាទំនាក់ទំនងបែបមិត្តភាព។
៦ ការកាន់ម្រាមដៃទាំងអស់ មានន័យថាជា ការជឿជាក់៖
អ្នកដែលកាន់ម្រាមដៃបង្ហាញពីការគោរពនិងភក្ដីភាពរបស់ពួកគេហើយត្រៀមខ្លួនដើម្បីការពារអ្នក។ អ្នកដែលកំពុងកាន់ដៃគ្នាបង្ហាញការទុកចិត្តទាំងស្រុង។ នៅពេលដែលមនុស្ស 2 នាក់មានទំនាក់ទំនងស្នេហាដ៏ល្អបំផុតគឺពួកគេកាន់ដៃគ្នាតាមរបៀបនេះ។
៧ ការកាន់កដៃគ្នាទៅវិញទៅមក មានន័យថាជា ការទាក់ទាញ៖
វិធីនៃការកាន់ដៃបែបនេះមើលទៅឈ្លានពានខ្លាំងណាស់ហើយវាបង្ហាញថាអ្នកបានទាក់ទាញគ្នាទៅវិញទៅមកដោយរាងកាយហើយអ្នកពិតជាត្រូវការគ្នាទៅវិញទៅមក។ ប៉ុន្តែកាយវិការនេះក៏បង្ហាញផងដែរថាមនុស្សម្នាក់មានភាពរឹងមាំនិងអាត្មានិយមបន្តិច។
៨ ការអោបចង្កេះគ្នាទៅវិញទៅមក មានន័យថា ជាចំណូលចិត្តរបស់ដៃគូ៖
ទំនាក់ទំនងរបស់អ្នកគឺពិតជាជិតស្និទ្ធ។ នេះគឺជាកាយវិកាមួយរវាងការដើរនិងការឱប។ ប្រសិនបើមានតែដៃគូម្នាក់បង្ហាញកាយវិការនេះមានន័យថាជាមនុស្សដែលមានការបើកចិត្តទូលាយបំផុត។
៩ ការកាន់ដៃគ្នាលក្ខណៈជាផ្លូវការ ជាអត្ថន័យមួយដែលទំនាក់ទំនងមានសុវត្ថិភាព៖
ការកាន់តាមរបៀបនេះមានន័យថាមនុស្សស្រីបង្ហាញថានាងត្រូវការការគាំទ្រ លើកទឹកចិត្តនិងការជួយ។ នេះគឺជាកាយវិការបែបចាស់កំរិលមួយដែលបង្ហាញថាទំនាក់ទំនងមានស្ថេរភាព។ ប៉ុន្តែកាយវិការនេះមិនមានសុទ្ធតែន័យថាមនុស្សទាំងនោះស្ថិតនៅក្នុងសេចក្ដីស្រឡាញ់នោះទេ៕
តើអ្នកកាន់ដៃគូស្នេហ៏អ្នកបែបណា?
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
នៅក្នុងវាលស្រែដែលគ្មានទីបញ្ចប់មនុស្សគ្រប់គ្នាកំពុងរីករាយជាមួយផ្កាប៉ុន្តែនាង ...

ប្រធានសហព័ន្ធប៉េតង់ពិភពលោក៖ កម្ពុជាមានកន្លែងវប្បធម៌ច្រើនដែលត្រូវឲ្យបរទេសស្គាល់

រកឃើញទៀតហើយ! ភពតូចមួយស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះបី មានចម្ងាយ២៣ឆ្នាំពន្លឺពីយើង!

Roma ហាមកីឡាករទាំងអស់ មិនឱ្យថតរូបជាមួយ Drake ខ្លាចនាំស៊យ

យោបល់ទាំងអស់ (0)
គ្មានយោបល់