បង្ហោះផ្សាយ

ខ្មែរ

Sok

· 2019-04-15

តិចនិកក្នុងការស្លៀកពាក់ ដែលបុរសគ្រប់រូបគួរសាកល្បង ធានាថាស្រីៗឃើញហើយបាក់ស្រឹបៗតែម្ដង

0

មនុស្សប្រុសដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើការស្លៀកពាក់ជាមួយនឹង ការតុបតែងខ្លួនរបស់ពួកគេមើលទៅមិនទាក់ទាញ។ យ៉ាងណាមិញការស្លៀកពាក់ គឺជាកត្តាដ៏សំខាន់មួយដែលជួយឲ្យអ្នកមានភាពទាក់ទាញ និងបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នកផងដែរ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីរបៀបក្នុងការស្លៀកពាក់ដែលធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត៖

ទី១. អាវយឺត និងខោខាប៊យ៖ ការស្លៀកពាក់បែបនេះមើលទៅអាចនឹង សាមញ្ញតែមានភាពទាក់ទាញណាស់ដោយអ្នកគ្រាន់តែជ្រើសរើសជាមួយប្រភេទអាវយឺត និងខោខាប៊យ ដែលមានពណ៌ខ្មៅ ឬខៀវជាមួយគ្នា រួមផ្សំជាមួយការលេងម៉ូដសក់បន្តិច អ្នកនឹងមើលទៅសង្ហា ហើយទាក់ទាញជាងមុន។

ទី២. អាវ តឺនុយជាមួយខោខាប៊យ៖ នៅពេលដែលអ្នកជ្រើសរើសការស្លៀកពាក់ អាវយឺតធម្មតា អាវយឺតប៉ូឡូ ឬអាវសាច់ក្រណាត់ ជាមួយប្រភេទខោខាប៊យ អ្នកគួរតែតឺនុយអាវទាំងនោះ ព្រោះធ្វើឲ្យអ្នកមើលទៅសង្ហា និងទាន់សម័យផងដែរ។

ទី៣. ជ្រើសរើសប្រភេទកអាវ តាមទម្រង់មុខរបស់អ្នក៖ ប្រសិនបើអ្នកចូលចិត្តក្នុងការពាក់អាវយឺត អ្នកគួរតែជ្រើសរើសប្រភេទកអាវណា ដែលសាកសមនិងទម្រង់មុខរបស់អ្នក ដូចជាទម្រង់មុខដែលធំ គួរជ្រើសរើសអាវយឺតបើកក សម្រាប់ប្រភេទទម្រង់មុខវែង ថ្គាមខ្លា សាកសមជាមួយនឹង អាវដែលមានកស្រួច ហើយទម្រង់មុខដែលរាងមូល បែបពងក្រពើ គួរតែជ្រើសរើសអាវដែលមានកមូល ហើយខិតលើបន្តិច វានឹងមើលទៅស្រស់ស្អាត ហើយទាន់សម័យទៀតផង។

ទី៤.អាវក្រៅធំ៖ ចំពោះការតុបតែងខ្លួនជាមួយ អាវក្រៅធំធ្វើឲ្យអ្នកកាន់តែសង្ហា ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសមិនបានត្រឹមត្រូវជាមួយរូបរាងរបស់អ្នក វាមើលទៅមិនសាកសមជាមួយអាវប្រភេទនេះទេ ដូច្នេះប្រសិនបើអ្នកមានកម្ពស់រាងទាប គួរជ្រើសយកអាវធំដែលមានលេវមួយ ហើយអ្នកដែលមានកម្ពស់ល្មម សាកសមជាមួយ អាវធំដែលមានលេវពីរ និងសម្រាប់អ្នកដែលមានកម្ពស់ខ្ពស់ គួរតែជ្រើសយកអាវធំ ដែលមានលេវ៣។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស