
Kimsan
· 2019-04-22
ឡើងផ្សារដំបូល មិនប្រយ័ត្នឆក់ខ្សែភ្លើងធ្លាក់ដី របួសធ្ងន់
0
រាជធានីភ្នំពេញ៖ បុរសម្នាក់ជាជាងដែកម្នាក់ ឡើងផ្សារដំបូល ក៏ត្រូវខ្សែភ្លើងឆក់ធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ រស្មី អាយុ ២២ ឆ្នាំមុខរបរ ជាងផ្សាដំបូង ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្ដតាកែវ ។
បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះនិងជាង២នាក់ជាបានម៉ៅការធ្វើផ្សាដំបូលសំយ៉ាបផ្ទះកន្លែងកើតហេតុខាងលើ បន្ទាប់ពីផ្សាតសំយ៉ាបរួចនោះ នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះនិងជាងម្នាក់ទៀតបានមកធ្វើការធម្មតា លុះដល់វេលាកើតហេតុជនរងគ្រោះបានឡើងទៅលើសំយ៉ាប់ដើម្បីប្រក់សង្ក័សី ស្រាប់តែកំពុងរៀបចំមិនប្រយ័ត្នព្រីភ្លើងប៉ះជាមួយសង្ក័សីបណ្ដាលឲ្យឆ្លងចរន្ដអគ្គីសនីឆក់ជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកជនរងគ្រោះទៅកប់ក្នុងដីខ្សាច់ជួយសង្គ្រោះបឋម រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួចក៏បានទាក់ទងរថយន្ដសាម៉ុយរបស់មន្ទីពេទ្យបង្អែកដង្កោ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យ លោកសង្ឃ ដើម្បីជួយសង្គ្រោះជីវិតរបស់ជនរងគ្រោះ៕ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)