 
 Kong
· 2019-04-22
រកឃើញជើងខ្លាំង ១៤រូប ត្រូវឡើងវគ្គជម្រុះជុំទី២នៃ Tv5 Boxing Knock-Out Serie by K-Cement
0
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួត Tv5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃសៅរ៍ បានរកឃើញអ្នកប្រដាល់ ២រូបទៀតហើយ ដែលឆ្លងផុតវគ្គជម្រុះជុំទី១ ឡើងវគ្គបន្ត នៅសង្វៀន Tv5 ព្រែកកំពិស គឺសេក សារ៉ាន ក្លិបអង្គរមានជ័យខេត្តសៀមរាប និងលី តក់ ក្លិបតាព្រហ្មមានជ័យ។ សេក សារ៉ាន ក្លិបអង្គរមានជ័យខេត្តសៀមរាបបានយកឈ្នះ ពិន្ទុអ្នកប្រដាល់ម៉ៅ ប៉ោក មកពីក្លិបខេត្តរតនគីរីបន្ទាប់ពីប្រកួតគ្នា ពេញទាំង៣ទឹកនោះ ។ ជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យ សេក សារ៉ានមានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះបន្តនៅជុំទី២ទៀត ខណៈ ខំស្កាត់មកពីខេត្តរតនគីរីនោះត្រូវខ្ទាតចេញ ពីការប្រកួតនៅជុំទី១នេះ ។

សម្រាប់ប្រកួតក្នុង ព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ ខ្លើយ ណាត ក្លិបមោងឬស្សីមរតគុនខ្មែរ ត្រូវអ្នកប្រដាល់ លី តក់ ក្លិបតាព្រហ្មមានជ័យប្រើ កណ្ដាប់ដៃផ្ដួលឲ្យក្រោកលែងរួចមុនស្នូរជួងបញ្ចប់ទឹកទី៣ ។ អ្នកប្រដាល់ទាំង២រូបនេះចាប់ផ្ដើមប្ដូរកណ្ដាប់ដៃគ្នា តាំងពីដើមទឹកទី១មកម្ល៉េះ នៅទឹកទី២ខ្លើយ ណាត ត្រូវ អាជ្ញាកណ្ដាលរាប់៨ បន្ទាប់ពីត្រុវនឹងកណ្ដាប់ដៃធ្ងន់ៗរបស់លី តក់នោះ ។
ទោះបីខ្លើយ ណាតខិតខំព្យាយាមបន្តការប្រ កួតនៅទឹកទី៣បន្តទៀតក៏ពិតមែនតែ ទីបំផុតកណ្ដាប់ដៃរបស់ លី តក់ មិនអនុញ្ញាតឲ្យអ្នកប្រដាល់ មកពីក្លិបមោងឬស្សីរូបនេះឆ្លងផុតទឹកទី៣ឡើយ ។ ខ្លើយ ណាតខ្តាតចេញពីការប្រកួតត្រឹមនេះក្នុងខណៈដែលលី តក់ត្រៀមខ្លួនប្រកួតបន្តនៅជុំទី២ទៀត ។
សូមបញ្ជាក់ថា ពេលនេះក្នុងចំណោម អ្នកប្រដាល់៣២រូបចូលរួមប្រកួតជម្រុះនៅជុំទី១ មាន១៤រូប ហើយខ្តាតចេញពីការប្រកួត ហើយក៏មានអ្នកប្រដាល់ ១៤រូបដែរដែលរង់ចាំប្រកួតជម្រុះនៅជុំទី២ បន្តទៀត ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)