
Koun
· 2019-04-24
ក្រចកម៉ូដថ្មកែវស្អាតទាន់សម័យបងប្អូនស្រីៗកុំមើលរំលង
0
ក្រចកម៉ូដថ្មកែវគឺជាសិល្បះតុបតែងមួយដែលធ្វើឡើងលំអសម្រស់ក្រចកលោកអ្នកឲ្យមានភាពស្រស់ស្អាតមួយបែប។ គ្រប់យ៉ាងនៅលើដងខ្លួនរបស់យើងសុទ្ធតែជាសម្រស់របស់យើង ដូច្នេះហើយអ្នកគួរតែចេះតុបតែងឲ្យវាមើលទៅស្អាត ទាក់ទាញ។ ជាពិសេសក្រចៀកជាផ្នែកមួយដែលបង្ហាញពីភាពជាស្រ្តីរបស់មនុស្សស្រី មិនត្រឹមតែប៉ុណ្ណោះនឹងយើងតុបតែងក្រចកស៊ីនឹងសម្លៀកបំពាក់ដែលស្លៀកគឺកាន់តែមើលទៅទាក់ទាញនិងទាន់សម័យ។ ខាងក្រោមនេះជាម៉ូដលំអក្រចកមួយចំនួនដែលលោកអ្នកអាចយកគំរូតាមបាន៖
១.ពណ៌ខ្មៅនិងស
នេះគឺជាការលាបលាយទូទៅបំផុត។ ក្រចកថ្មម៉ាបពណ៌ខ្មៅនិងពណ៌សមើលទៅឃើញថាស្អាតមានរសនិយម ថ្លៃថ្នូរនិងCool។
២.ម៉ូដថ្មម៉ាតតេ
ពិតជាការរកឃើញដ៏កម្រ ប៉ុន្តែខ្ញុំគិតថាសិល្បៈក្រចកថ្មកែវជាមួយ រូបរាងខាងក្រៅមើលទៅស្រស់ស្អាតខ្លាំងណាស់និងមានរសនិយម។
៣.ផ្កាឈូលស្រាល
គិតថាពណ៌ផ្កាឈូកស្រាលគឺស័ក្តិសមណាស់ជាមួយស្រ្តី។
៤.ពណ៌សនិងពណ៌ប្រាក់
បើអ្នកមិនចូលចិត្តពណ៌មាស ខ្ញុំគិតថាពណ៌នេះគឺត្រូវចិត្តអ្នកបំផុត។ យ៉ាងម៉េចដែរម៉ូដនេះស្អាតដែរទេ?
៥.ពណ៌ថ្មម៉ាតខៀវ
អ្នកអានហាយឡាយពណ៌ខៀវលើក្រចកថ្មម៉ាតរបស់អ្នកបាន ឃើញថាវាស្អាតប្លែកភ្នែក។
៦.ថ្មម៉ាតខ្មៅ
ខ្ញុំពិតជាចូលចិត្តពណ៌និងម៉ូតនេះខ្លាំងណាស់ ត្រូវចិត្តម៉ាចតែម្ដង។
៧.ស្វាយនិងស
ពណ៌ស្វាយអាចជាពណ៌ដិតខ្លាំងប៉ុន្តែចំពោះពណ៌លើក្រចកថ្មម៉ាតនេះវាមើលទៅដូចជាទន់និងល្អឥតខ្ចោះជាពិសេសជាមួយពណ៌សនេះតែម្ដង។
៨.ថ្មម៉ាតពណ៌បៃតង
វ៉ោ...ម៉ូដមួយនេះពិតស្អាតពិតមែនទែន!
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់