
Nimith
· 2019-04-26
រុក្ខជាតិ 4 យ៉ាងដែលអ្នកគួរតែដាំលំអផ្ទះឬកន្លែងធ្វើ វាងាយៗដាំនិងស្រួលរស់
0
រុក្ខជាតិនិងផ្កាជាវត្ថុមានជីវិតដ៏ស្រស់ស្អាតតាមរយះស្រស់និងក្លិនរបស់វា។ មានមនុស្សជាច្រើនចូលចិត្តក្លិនពួកវាព្រោះវាក្រអូបនិងធ្វើឲ្យពួកគេមានអារម្មណ៍ល្អ ធូរស្បើយពីអារម្មណ៍តាន់តឹង ម្យ៉ាងវិញទៀតតើលោកអ្នកមានដឹងដែរទេថា បើកាលណាផ្ទះឬកន្លែងធ្វើការមានរុក្ខជាតិឬផ្កាដាក់តាំងលំអបន្ថែមសម្រស់ កន្លែងនោះនឹងមើលទៅឃើញរស់រវើកហាក់មានជីវិតជីវ៉ា ផ្ទុយបើគ្មានភាវរស់ទាំងនេះគ្រប់យ៉ាងមើលទៅឃើញក្រៀមក្រោះគ្មានសម្រស់ឡើយ។
អ្នកបង្កើតសួនជាធម្មតាតែងពេញចិត្តនឹងអារម្មណ៍ពេលដែលពួកគេប៉ះចាប់ដីដាំរុក្ខជាតិដោយដៃរបស់ពួកគេ ប៉ុន្តែប្រសិនបើអ្នកចង់រក្សាម្រាមដៃរបស់អ្នកស្អាតព្រោះមិនចង់ប្រលាក់ ខាងក្រោមនេះជារុក្ខជាតិងាយៗដាំនិងស្រស់ស្អាត 8 យ៉ាងដោយលោកអ្នកមិនចាំប្រលាក់ដៃជាមួយដី៖
១.ឬស្សីសំណាងល្អ(Lucky Bamboo)
ថ្វីត្បិតតែវាមានឈ្មោះថា “ឬស្សីសំណាង” ក៏ពិតមែនប៉ុន្តែជា់ស្ដែងវាមិនមែនជាឬស្សីនោះទេ។ ផ្ទុយទៅវិញ វាគឺជារុក្ខជាតិលំអផ្ទះដែលត្រូវបានគេស្គាល់ថាជារុក្ខជាតិមិនងាយងាប់។ រុក្ខជាតិនេះអាចដុះលូតលាស់ក្នុងដី ប៉ុន្តែអ្នកធ្វើសួនសឹងតែគ្រប់គ្នាជ្រើសរើសដាំវាឲ្យលូតលាស់ដោយពឹងផ្អែកលើទឹកទៅវិញ។
២.រុក្ខជាតិស្លឹកធំៗ (Philodendron)
នេះជារុក្ខជាតិបៃតងម្យ៉ាងទៀតដែលអាចលូតលាស់បានដោយមិនចាំបាច់ដាំដុះលើដី មិនត្រឹមតែប៉ុណ្ណោះមិនចាំបាច់ត្រូវព្រះអាទិត្យក៏បាន ជាផលល្អដល់អ្នកដាំរុក្ខជាងតាំងលំអទាំងអស់អាចដាក់វានៅត្រង់ណាក៏បានដែលអ្នកពេញចិត្ត។
៣.អ័រគីដេ (Orchids)
ដើមផ្កាអ័រគីដេនៅតំបន់ត្រូពិចភាគច្រើនគឺដុះលើរុក្ខជាតិឬរបស់ដទៃទៀតដែលអាចផ្ទុកបន្សើមបានក្នុងការឲ្យឬសរបស់វាជញ្ជក់ទឹកបាន។ ដូច្នេះហើយវាជារុក្ខជាតិមួយដែលអ្នកអាចដាំតាំងលំអកន្លែងអ្នក មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងមានផ្កាដ៏ស្រស់ស្អាតទៀតផង។
៤.ផ្កាក្រដាស.ស(Paperwhite)
វាជាផ្កាក្រដាសប្រភេទកម្រ ដែលត្រូវបានគេស្គាល់ក្នុងចំណោមផ្កាក្រដាស.សជារុក្ខជាតិលំអមួយបែបដែលអាចរស់លូតលាស់ដោយគ្មានទឹក។ ជាពិសេសជាដើមរុក្ខជាតិមានអាយុវែង ដើមកំណើតរបស់វាគឺនៅតំបន់មេឌីទែរ៉ាណេ ប្រទេសក្រិកសាយភាយទៅដល់ព័រទុយហ្គាល់ រួមទាំងម៉ារ៉ុកកូនិងអាល់ហ្សេរីផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ជីវិតដ៏កំសត់របស់ ធួន ដាណុច ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួល និងទប់ទឹកភ្នែកមិនបាន

Paulo Dybala ប្រាប់ក្លឹប Man Utd ថា ខ្លួនចង់បានប្រាក់ឈ្នួល៣៥០ ០០០លានផោនក្នុងមួយសប្តាហ៍

ចូលរួមពិធីជប់លៀង ខួបកំណើតភរិយា អតីតប្រធានាធិបតីហ្វីលីពីន សង្ស័យពុលអាហារ ភ្ញៀវជាង៨០នាក់ ធ្លាក់ខ្លួនឈឺ

តៃកុងអាបុលឈូសដី មិនប្រយ័ត្នយកដៃទៅរុញបង្គោលភ្លើងបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ
យោបល់ទាំងអស់ (0)
គ្មានយោបល់