 
 TNAOT News
· 2019-04-27
ផ្លែក្រខុបនិងស្លឹកដែលតែងតែទុំជ្រុះចោលតាមពិតមានអត្ថប្រយោជន៍ជាច្រើនមិនធម្មតា
11
ក្រខុបជាដើមឈើមួយប្រភេទដែលប្រជាជនយើងចូលចិត្តដាំតាមផ្ទះ ព្រោះតែវាឆាប់លូតលាស់បានធំរហ័ស និងជាផ្ដល់ជាម្លប់យ៉ាងល្អ។ ហើយលើសពីប្រយោជន៍ទាំងនេះ ផ្លែរបស់របស់វាគឺមានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាពរបស់យើង ដូចជា៖

១.ប្រឆាំងបាក់តេរី
ក្រខុបអាចព្យាបាលជំងឺខាន់ស្លាក់ មេរោគ ក៏ដូចជាបាត់តេរីផ្សេងៗទៀត។
២.ព្យាបាលឈឺតាមសន្លាក់ឆ្អឹង
ច្រើនសតវត្សមកហើយមានប្រទេសមួយចំនួនធំបានប្រើផ្លែក្រខុប ដើម្បីបញ្ឈប់ការឈឺចាប់ដែលផ្សារភ្ជាប់ជាមួយនឹងរោគប្រគ្រីវក៏មាន។ ការទទួលទានក្រខុបមួយថ្ងៃ ៩ទៅ១២ផ្លែ បីដងក្នុងមួយថ្ងៃជាការព្យាបាលការឈឺចាប់បានយ៉ាងល្អ។
៣.ជំងឺទឹកនោមផ្អែម
ក្រខុបជាផ្លែឈើមានជាតិស្ករតិចដែលអាចជួយបន្ថយជាតិស្ករក្នុងឈាមបានផងដែរ ដូច្នេះធ្វើឲ្យវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។

៤.សម្បូរវីតាមីន C
ផ្លែឈើនេះជាប្រភពដ៏ល្អនៃវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយ និងសូម្បីតែជំងឺសរសៃឈាមបេះដូង។
៥.ទប់ស្កាត់ការឈឺចាប់
ស្លឹកវាគឺអាចផ្សំធ្វើជាតែដើម្បីទប់ស្កាត់ការឈឺចាប់។

៦.ការពារសរសៃឈាមបេះដូង
ស្លឹករបស់វាដែលផ្សំធ្វើតែនោះ មិនត្រឹមតែទប់ស្កាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងអាចការពារជំងឺគាំងបេះដូង ព្រោះស្លឹករុក្ខជាតិនោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលរារាំងការរលាកដែលនាំឲ្យងាប់ជាលិកាសាច់ដុំបេះដូង។
៧.ព្យាបាលជំងឺមហារីក
ការស្រាវជ្រាវបានឲ្យដឹងថាស្លឹករបស់វាត្រូវបានគេសិក្សា និងបង្ហាញសមត្ថភាពប្រឆាំងដ៏ធំ ហើយវាអាចនឹងត្រូវគេប្រើយ៉ាងទូលំទូលាយនាពេលអនាគតសម្រាប់ព្យាបាលជំងឺមហារីក។
៨.ប្រឆាំងការរលាក
តែដែលមានផ្សំពីស្លឹកក្រខុបគឺអាចព្យាបាលការរលាក ហើម និងសម្រាប់ទប់ស្កាត់ជំងឺគ្រុនបានទៀតផង។

៩.បន្ថយសំពាធឈាម
តែធ្វើពីស្លឹកក្រខុបអាចបញ្ចុះសំពាធឈាម ព្រោះវាមានសារធាតុនីទ្រិចអុកស៊ីតដែលអាចបន្ធូរសរសៃឈាម ដូច្នេះប្រសិនបើសំពាធឈាមឡើងគឺទទួលទានតែនេះនឹងបញ្ចុះមកវិញបាន។
១០.ព្យាបាលអាការឈឺក្បាល
១១.ផ្ទុកសារធាតុចិញ្ចឹមច្រើន
ក្រខុបមានផ្ទុកជាតិទឹក ជាតិស្ករ ប្រូតេអ៊ីន សម្រាប់ធ្វើឲ្យសាច់ដុំរឹងមាំ។ ចំណែកកាល់ស្យូមនិងផូស្វាតសម្រាប់ឆ្អឹងរឹងមាំ ជាតិដែកសម្រាប់អ្នកមានជំងឺស្លេកស្លាំង និង វីតាមីនBធ្វើឲ្យមានអារម្មណ៍ល្អ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់