
Socheatha
· 2019-04-28
ចំនុចសំខាន់ខ្លីៗទាក់ទងនឹងប្រទេសអេហ្ស៊ីប!
0
ប្រទេសអេហ្ស៊ីបត្រូវបានគេស្គាល់ជាផ្លូវការថាជា សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។ នៅឆ្នាំ 2012 ប្រជាជនអេហ្ស៊ីបមានចំនួន 83 លាននាក់។
ប្រទេសអេហ្ស៊ីប មានព្រំប្រទល់ជាប់នឹង Gaza Strip អ៊ីស្រាអែល លីប៊ី និងស៊ូដង់ ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហមផងដែរ។
ឧបទ្វីបស៊ីណៃ៏(Sinai Peninsula) នៅប្រទេសអេហ្ស៊ីប គ្របដណ្តប់លើទ្វីបពីរ គឺទ្វីបអាហ្វ្រិកនិងអាស៊ី។
ភ្នំ Catherine គឺជាភ្នំខ្ពស់បំផុតនៅក្នុងប្រទេសអេហ្ស៊ីប ដែលមានកម្ពស់ 2,629 ម៉ែត្រ ។
ភាសាផ្លូវការរបស់ប្រទេសអេហ្ស៊ីបគឺ ភាសាអារ៉ាប់ តែភាសាដទៃទៀតដូចជាភាសាអង់គ្លេសនិងភាសាបារាំងក៏ត្រូវបានគេនិយាយផងដែរ។
ទីក្រុងរដ្ឋធានីរបស់ប្រទេសនេះគឺ Cairo ដែលមានប្រជាជនច្រើនជាងគេ។ ទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន Alexandria នឹងGiza ។
អេហ្ស៊ីពជាប្រទេសស្ងួតខ្លាំងដែលមាន តំបន់សាហារ៉ានិងវាលខ្សាច់លីប៊ី គឺជាតំបន់ភាគច្រើននៃប្រទេសអេហ្ស៊ីប។
អេហ្ស៊ីបជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាច្រើនដូចជា ភាពរាំងស្ងួត ការរញ្ជួយដី ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី ខ្យល់ព្យុះ និងព្យុះខ្សាច់ជាដើម។
ទន្លេដែលវែងជាងគេបំផុតនៅលើពិភពលោក ទន្លេនីលគឺឆ្លងកាត់ប្រទេសអេហ្ស៊ីបនេះផងដែរ។
ប្រទេសអេហ្ស៊ីប មានភាពល្បីល្បាញដោយសារអរិយធម៌បុរាណរបស់ខ្លួនដែលជាជនជាតិបុរាណមានអាយុកាលប្រហែល 3150 BC ឯណោះ ។
អេហ្ស៊ីបគឺជាបណ្តុំនៃ ពីរ៉ាមីតហ្គីហ្សា (Giza) ដ៏អស្ចារ្យមួយ ក្នុងចំណោមអច្ឆរិយវត្ថុប្រាំពីរនៃពិភពលោកបុរាណ។
កីឡាពេញនិយមបំផុតនៅក្នុងប្រទេសអេហ្ស៊ីបគឺបាល់ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Barcelona ទម្លាក់ Real Madrid ក្នុងជំនួបដណ្ដើមពានរង្វាន់ Copa del Rey ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

កូនប្រុសទាំង៣ ព្រាប សុវត្ថិ ត្រូវបានអាណិកជនខ្មែរធ្វើពហិការមិនមើលការសម្ដែងរបស់ពួកគេខណៈទៅច្រៀងនៅអាមេរិកលើកដំបូង

ជឿទេ? រកស្នេហ៍ពិត ពិបាកជាងរាវម្ចុលក្នុងបាតសមុទ្រទៅទៀត!

ការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យបន្តសម្រេចបានកំនើនខ្ពស់

យោបល់ទាំងអស់ (0)
គ្មានយោបល់