
Darith
· 2019-04-30
តុលាការខេត្តកោះកុងកោះហៅ បុរសជនជាតិអេស្ប៉ាញម្នាក់ ឲ្យចូលសវនាការនាខែកក្កដាខាងមុខនេះជាកំហិត
0
ខេត្តកោះកុង៖ តុលាការខេត្តកោះកុង បានចេញដីកាកោះហៅបុរសជនជាតិអេស្ប៉ាញម្នាក់ ឲ្យចូលមកឆ្លើយបំភ្លឺក្នុងសវនាការនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងនាមជាជនជាប់ចោទ។
យោងតាមឯកសាររបស់តុលាការខេត្តកោះកុង លោក អ៊ីវ ត្រាយ ជាតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានអញ្ជើញឈ្មោះ ALEXJANDRO GONZALEZ DAVIDSON ហៅអាឡិច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអេស្ប៉ាញ មានអាសយដ្ឋានផ្ទះលេខ ០៧ ផ្លូវអូសៀលម៉ាច ភូមិម៉ាលហ្វ្រាតជីម៉ា០៨៣៨០ បាសេឡូណា ប្រទេសអេស្ប៉ាញ ឲ្យចូលមកសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ជាកំហិត ដើម្បីបំភ្លឺននៅសវនាការអំពីរឿងឈ្មោះ ALEXJANDRO GONZALEZ DAVIDSON ជាប់ចោទពីបទ “សមគំនិតក្នុងអំពើគំរាមកំហែងថានឹងធ្វើអោយខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ” ប្រព្រឹត្តនៅចំណុចព្រែកអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ និងថ្ងៃទី ១២សីហា ឆ្នាំ២០១៥ បទល្មើសដែលមានចែងមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២៩ មាត្រា៤២៤ នៃក្រមព្រហ្មទ័ណ្ឌ។ សាមីខ្លួនត្រូវទៅឲ្យទាន់ពេលវេលានិងយកឯកសារដែលមានទាក់ទងនឹងរឿងក្ដីខាងលើប្រសិនបើមាន។
សវនាការនេះដឹកនាំដោយលោក កែវ សុខា ជាចៅក្រមជំនុំជំរះតុលាការខេត្តកោះកុង និងលោក អ៊ីវ ត្រាយ ជាតំណាងអយ្យការ។
គួររម្លឹកថា លោកអាឡិច ត្រូវបានរដ្ឋាភិបាលកម្ពុជាបានដាក់ចូលក្នុងបញ្ជីខ្មៅ ដោយហាមមិនឲ្យលោកចូលមកកាន់ទឹកដីកម្ពុជានោះទេ បន្ទាប់ពីលោកបានបង្កបញ្ហានៅក្នុងខេត្តកោះកុង៕ អត្ថបទៈ មករា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់