បង្ហោះផ្សាយ

ខ្មែរ

Georgije

· 2019-05-02

គ្រោះ​​ថ្នាក់​​ណាស់​! ដាច់​​ខាត​​​​​ហាម​​​ញ៉ាំ​​​​អាហារ​​​ទាំង​នេះ​​​​​​​ចូល​​ពោះ​​​ក្នុង​​​​​ពេល​​​តែ​​មួយ

0

មានអាហារមួយចំនួន ពេលញ៉ាំតែឯងគឺមានរសជាតិឆ្ងាញ់និងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ប៉ុន្តែបើញ៉ាំផ្គុំគ្នាជាមួយអាហារផ្សេងទៀត ក្នុងពេលតែមួយ វាអាចបង្កផលប៉ះពាល់ដល់រាងកាយទៅវិញ។ ខាងក្រោមនេះ ជាបណ្តុំអាហារដែលអ្នកមិនគួរញ៉ាំចូលពោះស្របគ្នា ព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព។

ចេកនិងត្រាវ

ភាគច្រើនមានគេនិយាយតៗគ្នាថា បើញ៉ាំរបស់ពីរមុខនេះចូលគ្នា អាចបណ្តាលឲ្យហើមពោះបាន។ តាមការពិត បើអ្នកញ៉ាំចេកនិងត្រាវចូលគ្នាក្នុងបរិមាណតិចល្មម នោះក្រពះត្រូវការប្រើពេលយូរបន្តិចដើម្បីកិន។ បើអ្នកញ៉ាំក្នុងបរិមាណច្រើន ក្រពះពិបាកកិន បណ្តាលឲ្យផោមញឹកញាប់។

ស្រាសនិងស្រាបៀ

គ្រប់គ្រឿងស្រវឹងទាំងអស់សុទ្ធតែមិនល្អចំពោះរាងកាយ ប៉ុន្តែបើអ្នកហ៊ានផឹកស្រាសនិងស្រាបៀបញ្ចូលគ្នាទៀត សុខភាពនឹងកាន់តែយ៉ាប់យ៉ឺន ចុះខ្សោយ ថែមទាំងអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។

ទឹកឃ្មុំនិងទឹកក្តៅ

វីតាមីនដែលមាននៅក្នុងទឹកឃ្មុំ នឹងត្រូវបាត់បង់ដោយសារកម្តៅនៃទឹក។ ហេតុនេះ បើអ្នកចង់ញ៉ាំទឹកឃ្មុំស្រស់ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ ហើយបើចង់ដាក់លាយជាមួយទឹក គួរប្រើទឹកក្ដៅឧណ្ណៗ។

មង្ឃុតនិងស្ករ

មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយតៗគ្នាថា ញ៉ាំមង្ឃុតនិងស្ករ អាចពុលស្លាប់ភ្លាមៗ។ តែវាមិនមែនជាការពិតឡើយ។ គ្រាន់តែវាមិនល្អ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ របស់ពីរមុខនេះ មិនគួរញ៉ាំចូលគ្នាទេ ព្រោះមង្ឃុតមានជាតិស្ករខ្ពស់ស្រាប់ទៅហើយ ដូច្នេះពុំចាំបាច់ត្រូវញ៉ាំជាមួយស្ករឡើយ។

ទុរេននិងគ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិហ្គាស

របស់ពីរមុខនេះបើញ៉ាំចូលគ្នា គឺមានគ្រោះថ្នាក់ខ្លាំងបំផុត ពិសេសសម្រាប់អ្នកដែលមានជំងឺប្រចាំខ្លួនដូចជា ទឹកនោមផ្អែម ជំងឺបេះដូង លើសឈាមជាដើម។ គ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិហ្គាស រួមទាំងទុរេន សុទ្ធតែជាអាហារដែលសំបូរថាមពលនិងមានជាតិស្ករច្រើន អាចធ្វើឲ្យរាងកាយឡើងកម្តៅនិងជាតិស្ករ ខុសពីធម្មតា។ វាក៏អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក បណ្តាលទៅជា ក្តៅខ្លួន ញាក់ញ័រ ងងុយដេក ក្អួតចង្អោរ វិលមុខ រហូតសន្លប់ឬស្លាប់បាន ប្រសិនបើអ្នកញ៉ាំលើសចំណុះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់