បង្ហោះផ្សាយ

ខ្មែរ

ផ្ទៃមេឃ

· 2019-05-07

គ្រាន់តែគិតដល់ភាពឯកា ខ្ញុំពិតជាខ្លាចខ្លាំងណាស់

0

ពេលដែលគិតដល់ថាខ្លួនឯងត្រូវរស់នៅជាមួយភាពឯកាខ្ញុំពិតជាខ្លាចខ្លាំងណាស់ អារម្មណ៍បែបនេះមិនខុសអីពីការដែលត្រូវរស់ក្នុងភូមិគ្រិះដ៏ស្កឹមស្កៃមួយតែម្នាក់ឯងគ្មានមនុស្សជុំវិញខ្លួននោះទេ។ ក្រឡេកឆ្វេង ក្រឡេកស្តាំ គឺមិនមាននរណាម្នាក់ឡើយ សូម្បីតែកូនចាបមួយក្បាលក៏វាមិនទាំងហ៊ានមកនៅជិតខ្ញុំផង។

ខ្ញុំមិនទាន់អាចទទួលបាននូវភាពឯកាឡើយ ហើយក៏មិនទាន់អាចរៀនរស់នៅដោយគ្មានមនុស្សជុំវិញខ្លួនដែរ ដោយមូលហេតុថាខ្ញុំចង់ឲ្យមានអ្នកនាំខ្ញុំនិយាយ នាំខ្ញុំសើចសប្បាយ និងធានាដាច់ខាតថាមិនចាកចេញចោលខ្ញុំ។

កុំបង្រៀនខ្ញុំឲ្យស្គាល់ភាពឯកាបានទេ ខ្ញុំពិតជាមិនចង់ទទួលបាននូវអារម្មណ៍មួយនេះទេ ប៉ុន្តែផ្ទុយទៅវិញខ្ញុំចង់ឲ្យមានមនុស្សម្នាក់ស្ម័គ្រចិត្តយល់ព្រមកាន់ដៃរបស់ខ្ញុំ និងបន្តដំណើរជាមួយខ្ញុំដើរទៅកាន់ផ្លូវនៃសុភមង្គល ដើម្បីឲ្យខ្ញុំអាចចាកឆ្ងាយពីភាពឯកាបានជារៀងរហូត។

គេម្នាក់នោះមិនចាំបាច់ជាមនុស្សល្អពេកនោះទេ គ្រាន់តែអាចមើលថែខ្ញុំពេលខ្ញុំមិនស្រួលខ្លួន កំដរខ្ញុំពេលខ្ញុំកើតទុក្ខ នាំខ្ញុំទៅកាន់កន្លែងដែលខ្ញុំមិនធ្លាប់បានទៅដល់ ព្រមស្តាប់រឿងពិបាកចិត្តជាច្រើនដែលខ្ញុំធ្លាប់មាន កុំធុញនឹងខ្ញុំ ហើយសន្យាថានឹងមិនទុកខ្ញុំនៅពាក់កណ្តាលផ្លូវឡើយ៕

អត្ថបទដោយ៖ ផ្ទៃមេឃ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់