បង្ហោះផ្សាយ

ខ្មែរ

Chan

· 2019-05-08

មានស្នាមអាចម៍រុយលើផ្ទៃមុខឬស្បែកមែនទេ?

0

តើលោកអ្នកមានឆ្ងល់ដែលទេថាហេតុអ្វីបានជាមុខអ្នកខ្លះកើតមានអាចម៍រុយហើយអ្នកខ្លះទៀតអត់?

បញ្ហាកើតអាចម៍រុយគឺមកពីកង្វះការសម្អាតលុបលាងមុខ ឬបញ្ហាធូលីនិងបរិស្ថានមិនស្អាតជុំវិញខ្លួនផ្សេងៗ។ វាមិនមែនជារឿងល្អនោះទេបើសិនជាលោកអ្នកមានអាចម៍រុយកើតលើមុខ ពីព្រោះវាបណ្ដាលអោយលោកអ្នកបាត់បង់សម្រស់មួយកម្រិត។

ដើម្បីកាត់បន្ថយនិងបំបាត់ស្នាមអាចម៍រុយលើស្បែកលោកអ្នករហូតជាសះស្បើយទាំងអស់ លោកអ្នកគួរគប្បីធ្វើការសំអាតស្បែកខ្លួនឬមុខលោកអ្នកអោយបានស្អាត ចំណាំ៖ ត្រូវតែប្រាកដចិត្តថាវាស្អាតគ្មានសំណល់ញើសឬធូលីអ្វីទៀតនៅលើស្បែកឬផ្ទៃមុខ ហើយយកល្អលោកអ្នកគួរតែប្រើផលិតផលលាងមុខជាជំនួយ ដោយជ្រើសរើសយកផលិតផលដែលលោកអ្នកមានទំនុកចិត្តបំផុត។

មធ្យោបាយមួយទៀតគឺលោកអ្នកអាចប្រើប្រាស់ប្រេងដូង។ ប្រេងដូងគឺជាវត្ថុធាតុដើមនិងជាផលិតផលមួយដែលមានគុណភាពខ្ពស់សម្រាប់សុខភាពនិងសម្រស់ ព្រមទាំងចំណីអាហារផងដែរ។ ដោយលោកអ្នកគ្រាន់តែយកប្រេងដូងលាបលើស្បែកក្រោយពីងូតទឹកឬសម្អាតរួចតិចៗជារៀនរាល់ថ្ងៃ សូមធានាថាស្នាមអាចម៍រុយនឹងបាត់បន្តិចម្ដងៗ សូមត្រឹមតែលោកអ្នកមានការអត់ធ្មត់និងព្យាយាមក្នុងការអនុវត្ត។

ប្រភពរូបភាព៖ Google

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់