បង្ហោះផ្សាយ

ខ្មែរ

Sokunthep

· 2019-05-10

ស្ត្រីសញ្ជាតិន័រវ៉េម្នាក់ បានបាត់បង់ជីវិតដោយសារតែជំងឺឆ្កែឆ្កួត ក្រោយពីកូនឆ្កែខាំ

0

ស្ត្រីជនជាតិន័រវ៉េម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺឆ្កែឆ្កួតដោយសារកូនឆ្កែអនាថាមួយក្បាលបានខាំនាង នៅក្នុងប្រទេសហ្វីលីពីន។

នាង Birgitte Kallestad វ័យ២៤ឆ្នាំ បានកំពុងមានដំណើរកម្សាន្តមួយនៅថ្ងៃឈប់សម្រាក ជាមួយនឹងមិត្តភក្តិជាច្រើនទៀត ដែលពេលនោះក៏បានប្រទះនឹងកូនឆ្កែមួយក្បាលកំពុងដើរអនាថានៅលើផ្លូវ នេះបើតាមសម្តីរបស់គ្រួសារនារីរងគ្រោះ។

កូនឆ្កែនោះត្រូវគេសន្និដ្ឋានថា បានចម្លងជំងឺឆ្កែឆ្កួតទៅនារីរងគ្រោះបាត់ទៅហើយ នៅពេលដែលវាបានខាំនាង ក្រោយពេលពួកគេយកវាត្រឡប់ទៅរមណីយដ្ឋានដែលគេស្នាក់នៅ។

នាងបានទទួលអារម្មណ៍ថាមិនស្រួលខ្លួន ភ្លាមៗបន្ទាប់ពីត្រឡប់ទៅដល់ប្រទេសន័រវ៉េវិញ ហើយក៏បានស្លាប់នៅថ្ងៃចន្ទ នៅឯមន្ទីរពេទ្យដែលជាកន្លែងធ្វើការរបស់នាងតែម្តងទៅ។

នេះជាលើកទីមួយហើយដែលមានមនុស្សស្លាប់ពាក់ព័ន្ធនឹងជំងឺឆ្កែឆ្កួត នៅក្នុងប្រទេសន័រវ៉េ ក្នុងរយៈពេលជាង ២០០ឆ្នាំ កន្លងមកនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់