បង្ហោះផ្សាយ

ខ្មែរ

Virado

· 2019-05-12

វិធី​ព្យាបាល​ជ្រូកពុល​ចំណី​

0

+ជ្រូកពុលចំណី ច្រើនលេចចេញនូវរោគសញ្ញាដូចជា៖

-ខ្នងកោង-ហៀរទឹកមាត់-ដំណើរទ្រេតទ្រោត
-ជ្រូកញាក់-ជ្រូកខ្សោយកម្លាំង-មានហូរឈាមចេញតាមមាត់

+វិធីការពារ
-កុំព្រលែងជ្រូកឱ្យដើរស៊ីតាមវាលឱ្យសោះ បន្ទាប់ពីបាញ់សម្លាប់សត្វល្អិត
-រក្សាចំណីឱ្យស្ងួត កុំឱ្យដុះផ្សិត

-កុំឱ្យសត្វស៊ីមើមដំឡូងមី ឬសំបកដំឡូងមីឆៅ
-យកល្អ កុំព្រលែងសត្វឱ្យដើរស៊ីឆ្ងាយ គឺឱ្យនៅត្រឹមតែបរិវេណទីធ្លាជុំវិញផ្ទះ ដើម្បីចៀសវាងនូវការដើរស៊ីចំណីផ្តេសផ្តាស ដែលបណ្តាលឱ្យពុល ឬឆ្លងមេរោគផ្សេងៗ

+វិធីព្យាបាល
-ប្រសិនបើយើងដឹងច្បាស់ថា ជ្រូកពុលដោយស៊ីសំបកដំឡូងមី ចាំបាច់ត្រូវបញ្ច្រកប្រេងដូងប្រហែលមួយកែវ សម្រាប់ជ្រូកជំទង់ ។ ធ្វើយ៉ាងនេះ ដើម្បីឱ្យវាក្អួតចេញមកវិញ ឬបន្ថយនូវការសំរូបជាតិពុល
-បើសិនជាយើងមិនដឹងច្បាស់ថា វាពុលដោយសារអ្វី យើងអាចយកពងមាន់ ឬពងទា៦ ទៅ៧គ្រាប់ លាយជាមួយស្ករ១ពែង ហើយបញ្ច្រកវា ។ កម្រិតនៃការប្រើនេះ សម្រាប់ជ្រូកទម្ងន់៧០គីឡូក្រាម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស