
Chang
· 2019-05-12
៨ក្បាច់ នេះធ្វើឲ្យបុរសតែងតែនឹកផ្ទះជានិច្ច
0
ប្រសិនជាអ្នកចង់ឲ្យស្វាមីអ្នកវិលត្រឡប់មកផ្ទះភ្លាមក្រោយពេលដែលចេញពីកន្លែងការងារ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន។ តើមានអ្វីខ្លះទៅ?
១. នៅពេលព្រឹក មុនពេលដែលស្វាមីអ្នកចេញទៅធ្វើការ អ្នកគួរតែជួយរៀបចំខោអាវ ក្រវ៉ាត់ក និងសក់គេឲ្យបានល្អ ព្រោះនៅពេលដែលគេឃើញអ្នកយកចិត្តទុកដាក់ចំពោះគេពីរឿងតូចតាចទាំងនេះ នឹងធ្វើឲ្យគេរំភើបចិត្តជាខ្លាំង។
២. អ្នកអាចទិញខោក្នុងដែលស្លៀកទៅស្រួល ហើយត្រូវខ្លួន ដើម្បីឲ្យស្វាមីអ្នកស្លៀកបាន។ នៅពេលដែលអ្នកអាចធ្វើបែបនេះ នឹងធ្វើឲ្យគេដឹងថាអ្នកយកចិត្តទុកដាក់ចំពោះគេ និងបារម្ភពីគេ។
៣. មិនថាក្រោយពេលដែលគេចេញពីធ្វើការមកដល់ផ្ទះ ឬគេជួយជួសជុលរបស់របរក្នុងផ្ទះទេ អ្នកគួរតែនិយាយថា បងនឿយហត់ហើយ។ ការនិយាយបែបនេះ ដើម្បីបញ្ជាក់ពីទឹកចិត្តរបស់អ្នកចំពោះគេ។
៤. នៅពេលដែលដល់ថ្ងៃសំខាន់រវាងអ្នកទាំងពីរ អ្នកគួរតែជប់លៀងជាមួយគ្នា ដើម្បីរំលឹកអនុស្សាវរីយ៍ទាំងឡាយដែលអ្នកទាំងពីរធ្លាប់សាងជាមួយគ្នា ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានល្អ។
៥. អ្នកគួរតែរៀនធ្វើម្ហូបដែលប្តីអ្នកចូលចិត្តញ៉ាំ ទើបអាចធ្វើឲ្យគេត្រឡប់មកផ្ទះពិសារបាយរាល់ថ្ងៃ ថែមទាំងអាចធ្វើឲ្យគេរំភើបចិត្តទៀតផង។
៦. អ្នកគួរតែទុកពេលផ្ទាល់ខ្លួនដល់គេខ្លះ ទើបអាចធ្វើឲ្យស្វាមីអ្នកមិនធុញ។ ដូចនេះ អ្នកទាំងពីរនឹងមិនងាយមានទំនាស់នឹងគ្នានោះទេ។
៧. នៅពេលដែលស្វាមីអ្នកមិនបានហាលមាត់សុំគំនិតពីអ្នក អ្នកមិនគួរប្រញាប់បញ្ចេញយោបល់នោះទេ ដោយអ្នកគួរតែជួយផ្តល់កម្លាំងចិត្ត និងជឿជាក់គេបានហើយ។
៨. អ្នកគួរតែនិយាយថា អ្នកស្រឡាញ់គេឲ្យបានច្រើន ទើបអាចបញ្ជាក់ពីទឹកចិត្តអ្នក ហើយផ្តល់ភាពផ្អែមល្ហែមដល់គ្នា។ ដូចនេះ ស្វាមីអ្នកនឹងមិនចង់នៅក្រៅយូរទេ ដោយរំពឹងចង់វិលមកផ្ទះឲ្យលឿនតែប៉ុណ្ណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ម៉ាកល្បី និងថ្លៃបំផុតរបស់ ក្រុមហ៊ុនទាំង១០ នៅក្នុងប្រទេសចិន

ស៊ឹម ស្រីមុំ៖ ចង់រកស៊ីលើវិស័យអេឡិត្រូនិក អ្នកត្រូវដឹងរឿងសំខាន់ទាំងនេះសិន

Update របស់ iPhone៖ Apple បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 12.2 ដើម្បីបញ្ចប់រឿងអាស្រូវ ជាច្រើនរបស់ខ្លួន

ជិតចូលឆ្នាំ នាយករដ្ឋមន្ត្រីអំពាវនាវឲ្យអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់ការពារសុត្ថិភាព

យោបល់ទាំងអស់ (0)
គ្មានយោបល់