
Song
· 2019-05-12
តើអ្នកគួរព្យាបាល “បញ្ហាគេងមមើរ” ដែរឬទេ?
0
បញ្ហាគេងមមើរ គឺសំដៅទៅលើពេលដែលអ្នកងើបពីដំណេក ហើយដើរចុះឡើង ខណៈដែលកំពុងតែគេងលក់មិនដឹងខ្លួន។ ភាគច្រើន វាកើតនៅលើកុមារដែលមានអាយុពី ៤ ទៅ ៨ ឆ្នាំ ហើយវាច្រើនតែកើតឡើងដោយចៃដន្យ ដែលមិនមែនជាសញ្ញានៃបញ្ហាដ៏ធ្ងន់ធ្ងរ ឬតម្រូវឲ្យមានការព្យាបាលណាមួយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការគេងមមើរអាចកើតឡើងនៅអាយុណាមួយក៏បាន និងអាចជាភាពមិនធម្មតា ឬអាចជាជាឥរិយាបទដែលមានគ្រោះថ្នាក់ ដូចជាការមមើរលោតចេញតាមបង្អួចផ្ទះ ឬក៏មមើរនោមដាក់ក្នុងទូ ឬធុងសំរាមជាដើម។
ប្រសិនបើនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកមានការមមើរជាញឹកញាប់ វាគឺជារឿងសំខាន់ណាស់ ដើម្បីការពារពួកគេពីការរងរបួស ដែលបណ្តាលមកពីការមមើរនេះ។
អ្នកគួរព្យាយាមធ្វើដូចខាងក្រោមនេះ ៖
• ធ្វើឲ្យបរិស្ថានជុំវិញមានសុវត្ថិភាពសម្រាប់អ្នកគេងមមើរ ៖ ដើម្បីជួយការពារពីការរងរបួសសូមបិទ និងចាក់សោរទ្វារបង្អួចទាំងអស់ផ្នែកខាងក្រៅនៅពេលយប់។ អ្នកក៏អាចចាក់សោរទ្វារខាងក្នុង ឬដាក់សម្លេងជាដំណឹង ឬកណ្តឹងនៅលើទ្វារ។ ប្រសិនបើកូនរបស់អ្នកមមើរ សូមកុំអនុញ្ញាតឲ្យគេគេងនៅលើគ្រែដែលមានច្រើនជាន់។ យកវត្ថុមុតស្រួច ឬងាយបាក់បែកឲ្យផុតពីដៃ។
• គេងឲ្យបានច្រើន ៖ ការអស់កម្លាំងអាចរួមចំណែកដល់ការគេងមមើរ។ សូមព្យាយាមគេងពីព្រលប់ និងគេងឲ្យបានទៀងទាត់ពេលវេលា។
• កាត់បន្ថយភាពតានតឹង ៖ កំណត់ពីរឿងរ៉ាវដែលធ្វើឲ្យអ្នកបាត់តប់ប្រមល់ និងស្វែងរកវិធីណាដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយភាពតានតឹងនេះ។ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាមានភាពតានតឹងក្នុងចិត្ត ចូរពិភាក្សាអំពីអ្វីដែលរំខានដល់គេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់