បង្ហោះផ្សាយ

ខ្មែរ

DY

· 2019-05-16

អត្ថប្រយោជន៏នៃតែបៃតងទឹកដោះគោ

0

នៅក្នុងប្រទេសកម្ពុជានាសម័យអ៊ីនធើណែតនេះសង្កេតឃើញថាយុវវ័យចាប់ផ្តើមចូលចិត្តគ្រឿងភេសជ្ជះដែលមានប្រយោជន៍ទៅដល់សុខភាពនិងផ្តល់ផាសុខភាពទៅដល់ខ្លួនក៏ដូចជាអតិថិជនប្រើប្រាស់កាន់តែខ្លាំងឡើងៗនាប៉ុន្មានឆ្នាំចុងក្រោយមកនេះ។យុវវ័យចាប់ផ្តើមនិយមចូលចិត្តពិសាភេសជ្ជះខុសៗពីគ្នានៅក្នុងនោះដែលមានភេសជ្ជះមួយមានភាពពេញនិយមខ្លាំងជាងគេនោះគឺតែបៃតងទឹកដោះគោដោយមានមនុស្សចូលចិត្តកាន់តែច្រើនឡើងៗ។ដោយសារតែវាមានអត្ថប្រយោជន៍សម្រាប់អ្នកពិសានិងមានអតិថិជនចូលចិត្តច្រើនជាពិសេសនោះគឺតែបៃតងទឹកដោះគោមានតម្លៃសមរម្យហើយអាចអង្គុយលេងជាមួយបណ្ដាយអ៊ីនធើណែតឥតគិតថ្លៃទៀតពិតជាអស្ចារ្យណាស់។

ដូច្នោះការបើកសម្ពោធហាងតែបៃតងទឹកដោះគោចាប់ផ្តើមរីកដូចផ្សិតពេញទីក្រុងភ្នំពេញដោយភាគច្រើនជាអតិថិជនយុវជនសិស្សានុសិស្សបងៗកម្មករជាច្រើនដែលកំពុងតែមាននៅតាមទីកន្លែងនានាដែលមានការចូលចិត្តភេសជ្ជះមួយនេះ។

តែបៃតងទឹកដោះគោមិនត្រឹមតែជួយសម្រកជាតិខ្លាញ់និងកាឡេស្ទើរ៉ូក្នុងសរសៃឈាមប៉ុណ្ណោះទេវាថែមទាំងជួយការពារពីជំងឺបេះដូងនិងជំងឺផ្សេងៗទៀតផង។ម៉្យាងទៀតវាជួយសម្រួលប្រព័ន្ធភាពស៊ាំក្នុងសារពាង្គកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដូចជាជំងឺមហារីកជម្ងឺរលាកថ្លើមជំងឺទឹកនោមផ្អែមនិងជំងឺងឺពិបាកដកដង្ហើមជាច្រើនទៀត។ការពិសាតែបៃតងទឹកដោះគោច្រើនជួយអោយសុភាពនារីមានសាច់ឈាមស្រស់ថ្លានិងជួយបំប៉នសម្ផស្សអោយស្រស់ស្អាតបានច្រើនជាងមុនទ្វេដង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់