បង្ហោះផ្សាយ

ខ្មែរ

Aries

· 2019-05-16

មើលមួយភ្លែតចង់លង់សម្រស់ វីរៈ និច ស្លៀកឈុតទៅលេងសមុទ្របែបនេះ!

0

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង កញ្ញា វីរៈ និច ពេលនេះកញ្ញាបានឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តយុវ័យពីសម្រស់ដ៏ទាក់ទាញរបស់កញ្ញា រឹតតែពិសេសនោះក្នុងឈុតលេងសមុទ្របែបនេះដែលបានបញ្ចេញសាច់សខ្ចីតែម្តង។

យ៉ាងណាមិញតាមការសង្កេតឃើញថាកញ្ញាតែងតែមានវត្តមានលើឆាកតន្ដ្រីធំៗនានាដោយបាននាំយកនូវបទចម្រៀងថ្មីៗនិងស្ទាយ៏រាំប្លែកៗជាប្រចាំផងដែរ។ អ្នកគាំទ្រនិងមហាជនតែងតែសរសើរមិនដាច់ពីមាត់ចំពោះការតុបតែងខ្លួនរបស់កញ្ញាដែលនិយមលេងខ្លួនបែបសាមញ្ញៗ តែមានភាពទាន់សម័យខ្លាំង មិនថាការស្លៀកពាក់ឬការផាត់មុខនោះឡើយគឺគួរឲ្យចាប់អារម្មណ៏យ៉ាងខ្លាំង។

បើក្រលេកមកមើលការតែងខ្លួនទៅលេងសមុទ្ររបស់ កញ្ញា វីរៈ និចពីតជាមានភាពទាក់ទាញដោយស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីល្វែងខាងក្រោយជាមួយនឹងខោជើងខ្លីអមដោយទេសភាពយ៉ាងស្រស់ត្រកាលទៀតនោះ ធ្វើឲ្យរូបថតប៉ុន្មានសន្លឹកនេះទទួលបានការចាប់អារម្មណ៏ខ្លាំងពេលឃើញបែបនេះធ្វើឲ្យកម្លោះៗលង់ស្នេហ៍តែម្តង៕

អត្ថបទដោយ៖ ឃុន យ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស