
Sorya
· 2019-05-17
អត្ថប្រយោជន៍ស្លឹកត្របែកនិងផ្លែត្របែកខ្ចី
0
ត្របែកគឺជាផ្លែឈើសម្បូរទៅដោយវីតាមីនដូចជាវីតាមីន A C B2 K និង E និងសារធាតុរ៉ែមាន ម៉ាញេទិច ផូស្វ័រ ជាតិដែក ស្ពាន់ និង កាល់ស្យូម ដែលផ្ទុកសារធាតុ Lycopene សារធាតុនេះប្រឆាំងការលូតលាស់នៃកោសិការមហារីកសុដន់ និង សួត។ស្លឹកត្របែកនិងផ្លែត្របែកខ្ចីមានផ្ទុកសារធាតុជួយព្យាបាលជំងឺរាគរូសនិងមានអត្ថប្រយោជន៍សំរាប់សុខភាពខ្លាំង។
ស្លឹកត្របែក
ស្លឹកត្របែកមិនសូវចាស់និងខ្ចីពេក ៥ ទៅ ១០ សន្លឹកហើយដាំទឹកចំណុះ ៥០០mL និងទុករយៈពេល ១៥ នាទីសម្រិតយកទឹកមកផឹក (រាគរូសកម្រិតស្រាល)។ចំពោះករណីរាគរូសកម្រិតខ្លាំងវិញសូមដាំអោយពុះបើកភ្លើងតិចៗរយៈពេល ៣០ នាទីសម្រិតយកទឹកមកផឹក។
ផ្លែត្របែកខ្ចី
ផ្លែត្របែកខ្ចីត្រូវលាងអោយស្អាតចិតស្ដើងៗឆ្កឹះគ្រាប់ចេញយកហាលអោយក្រៀម។ផ្លែត្របែកហាលក្រៀមនោះត្រូវបុកនិងកិនអោយម៉ត់ជាល្បាយម្សៅជាការស្រេច។អ្នកកើតជំងឺរាគរូសយកម្សៅត្របែកកន្លះស្លាបព្រាបាយលាយជាមួយទឹកបរិណសមល្មមផឹក (សម្រាប់ក្មេងតូច)។ចំពោះមនុស្សធំត្រូវប្រើម្សៅត្របែក ១ ស្លាបព្រាបាយ។
វិធីទាំង ២ នេះអាចមានអត្ថប្រយោជន៍មួយចំនួនទៀតដូចជា៖
កាត់បន្ថយការរលាកក្រពះ ពោះវៀន និងកាត់បន្ថយការឈឺចាប់ពេលមករដូវ
កម្ចាត់ក្លិនមាត់មិនល្អ កម្ចាត់ផ្តាសាយ កម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ កម្ចាត់រាល់បាក់តេរី និងប៉ារ៉ាស៊ីតក្នុងរាងកាយ
ប្រឆាំងជំងឺមហារីក និងជួយដល់ប្រព័ន្ធរំលាយអាហារ
ចំណាំ៖ ការអនុវត្តរូបមន្តខាងលើសូមហាមកុំបរិភោគដំឡូងស្ងោ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង

ប្រទេសជប៉ុនជ្រើសរើសទីតាំងសំខាន់ៗចំនួន២ សម្រាប់ការអភិវឌ្ឍន៍ខ្យល់នៅឆ្នេរសមុទ្រ

ក្រុមហ៊ុនអាកាសចរណ៍Etihad បើកជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ូដាប៊ី មកកាន់ ទីក្រុងភ្នំពេញ

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

យោបល់ទាំងអស់ (0)
គ្មានយោបល់