
Sombo
· 2019-05-20
វិធីបុកល្ហុងក្ដាមសេះ
19
មនុស្សជាច្រើននិយមញុំាបុកល្ហុងដែលមានរសជាតិហឹរឆ្ងាញ់។បុកល្ហុងជាអាហារសំរាប់ស្រីៗចូលចិត្តខ្លាំងណាស់។ជាពិសេសស្រ្ដីដែលមានផ្ទៃពោះតែម្ដង។នេះជារសជាតិថ្មីមួយទៀតដែលនឹងចង់បង្ហាញទៅអ្នកទាំងអស់គ្នាគឺការបុកល្ហុងក្ដាមសេះ។តើវាមានរសជាតិឆ្ងាញ់ជាងបុកល្ហុងខ្មែរដែរឬទេ?យើងបង្ហាញពីវិធីធ្វើមុខម្ហូបមួយនេះជាមួយគ្រឿងផ្សំមានស្រាប់នៅតាមផ្ទះ។
គ្រឿងផ្សំ៖
*ខ្ទឹមស ៤កំពិសនិងម្ទេស
*សណ្តែកដីលីង ១ស្លាបព្រាបាយ
*បង្គារគ្រៀម ១ស្លាបព្រាបាយ
*ស្ករស ១ស្លាបព្រាបាយ
*ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
*ទឹកត្រី ២ស្លាបព្រាបាយ
*ទឹកផ្សំរសជាតិ ១ស្លាបព្រាបាយ (កាពិ ទឹកម្ទេស អំពិលទុំ ឆាចូលគ្នា)
*ល្ហុងខ្ចី ឈូសជាសរសៃ
*ត្រកួន ជ្រៀកជាសរសៃ
*សណ្តែកគួកាត់ប្រវែងមួយថ្នាំងដៃ
*ប៉េងប៉ោះហាន់តូចល្មម
*ក្តាមសេះស្រស់កាត់ជាចំរៀកៗ
របៀបធ្វើ៖
*បុកខ្ទឹមនិងម្ទេសអោយបែកបន្តិចដាក់បង្គារបុកជាមួយដាក់សណ្តែកដីនិងគ្រឿងផ្សំរសជាតិដូចជា៖ ទឹកត្រី ប៊ីចេង ស្ករ ក្រូចឆ្មារ ទឹកកាពិ និងក្តាមបុកតិចៗ អោយចូលជាតិ (កុំអោយបែកក្តាម)។
*ដាក់ល្ហុង ត្រកួន សណ្តែកគួចូលបុកជាមួយគ្នាតិចៗនិងប៉េងប៉ោះ ជី ចូលកូអោយសព្វជាការស្រេច។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
កីឡាករកីឡាបាល់ឱបលេងឲ្យក្រុម Toyota ចោទប្រកាន់ពីបទកូកាអ៊ីន និងកញ្ឆានៅក្នុងផ្ទះរបស់លោក

យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ផ្តើមស្អែកនេះហើយ

មានគម្រោងទៅលេងសមុទ្រ ស្រីៗអាចយក Style ថតរូបបែបនេះបាន ធានាទាក់ទាញខ្លាំង!

ក្រុមអត្តពលិកប៉េតង់កម្ពុជា២វិញ្ញាសាឡើងវគ្គ១៦ក្រុមនៃប្រកួតជើងឯកពិភពលោក ២០១៩ នៅអេស្ប៉ាញ

ការណែនាំពិសេស
សកម្មភាពអ្នកលេងគុនខ្មែរជួរមុខកម្ពុជា កំពុងរុំដៃ និងរៀបចំខ្លួនត្រៀមឡើងប្រកួតជាមួយកីឡាករចិន នៅក្នុងព្រឹត្តការណ៍ ព្រឹត្តិការណ៍ សង្វៀង “Krud Kun Khmer To China 2

ជំងឺចិត្ត(Mental illness,)

ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ

យោបល់ទាំងអស់ (0)
គ្មានយោបល់