បង្ហោះផ្សាយ

ខ្មែរ

Kanya

· 2019-06-03

វិធីធ្វើខគោ

10

ការធ្វើម្ហូបខគោមានវិធីជាច្រើននៅតាមផ្ទះនិងតាមភូមិខុសៗគ្នា។ជាពិសេសជាមួយការធ្វើញុំានៅផ្ទះដែលមានការចូលចិត្តច្រើនមែនទែន។ដូចជាពេលនេះមានការបង្ហាញអ្នកអោយចេះធ្វើមុខម្ហូបមួយដែលគេហៅថាខគោ។

គ្រឿងផ្សំ៖

*សាច់គោ

*គ្រាប់ផ្កាចន្ទ័

*គ្រឿងសាតេ

*ម្ទេសក្រៀម

*គល់ស្លឹកគ្រៃ

*ស្លឹកក្រូចសើច

*រំដេង

*ការ៉ុត

*ស្ករត្នោត

*ម្សៅស៊ុប

*អំបិល

វិធីធ្វើ៖

*ដាក់ខ្លាញ់ចូលក្នុងឆ្នាំងបន្តិចបន្ទាប់មកដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង

គ្រាប់ផ្កាចន្ទ័ រំលីងអោយឈ្ងុយដាក់ម្ទេសក្រៀមចូលកូរបន្តទៀត។

*ដាក់ស្ករត្នោតចូលកូរអោយរៀងក្រហមហើយដាក់គ្រឿងសាតេចូលកូរបន្តរទៀត។

*ដាក់សាច់គោចូលកូរជាមួយគ្រឿងអោយសព្វដាក់ម្សៅស៊ុប អំបិលរំងាស់ទុកអោយគ្រឿងចូលជាតិជាមួយនិងសាច់។

*ទើបដាក់ទឹកចូលនិងការ៉ុតទុកអោយពុះបន្តរំងាស់ទុកអោយផុយសាច់ជាការស្រេច។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់