បង្ហោះផ្សាយ

ខ្មែរ

Seng Ranown

· 2019-06-03

វិធីធ្វើទឹកគ្រឿង

13

ការធ្វើទឹកគ្រឿងវាជាមុខម្ហូបមួយសំរាប់គ្រួសារដែលមានតាំងពីយូរណាស់មកហើយ។ការធ្វើមុខម្ហូបអោយឆ្ងាញ់ល្អមានច្រើនរបៀបនិងមានការយល់ដឹងបានល្អ។ពេលនេះមានការបង្ហាញពីការធ្វើម្ហូបអោយឆ្ងាញ់ទៅអ្នកទាំងអស់គ្នានោះគឺការធ្វើទឹកគ្រឿង។

គ្រឿងផ្សំ៖

*ត្រីរ៉ស់

*សណ្ដែកដី

*ប្រហុក

*ជីនាងវង

*ជីបន្លា

*ស្លឹកខ្ទឹម

*ត្រសក់

*សណ្ដែកគួរ

*ព្រលឹត

*ស្នោ

*ត្រគួន និងបន្លែ

*អំបិល

*ស្ករស

*ម្សៅស៊ុប

*ក្រូចឆ្មា

វិធីធ្វើ៖

*ដាក់ដាំទឹកអោយពុះដាក់ត្រីនិងម្សៅស៊ុបបន្តិចស្ងោរត្រីអោយឆ្អិនហើយបេះសាច់ត្រីចេញអោយអស់ បន្ទាប់មកយកមកបុកអោយរៀងម៉ត់។

*ដាក់ដាំទឹកទុកអោយពុះរួចដាក់ប្រហុកចូលទុកអោយឆ្អិន។បន្ទាប់មកយកទឹកប្រហុកមកដាក់ជាមួយសាច់ត្រីហើយដាក់ម្សៅស៊ុប ស្ករស អំបិល និងទឹកដែលយើងបានស្ងោរត្រីហើយនោះចូលកូរអោយសព្វរួចដាក់សណ្ដែកដីនិងច្របាច់ទឹកក្រូចឆ្មាចូលកូរអោយសព្វ។

*បន្ទាប់មកដាក់ជីចូលកូរអោយសព្វយកមកទទួលទានជាមួយបន្លែដែលយើងបានរៀបចំទុករួចជាការស្រេច។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស