បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-06-04

ពុទ្ធប្រវត្តិសំខាន់ៗរាប់តាំងពីព្រះពុទ្ធចាប់បដិសន្ធិរហូតដល់ថ្ងៃបរិនិព្វាន

56

នៅប្រទេសកម្ពុជាមានបណ្ដាសាសនាជាច្រើនដែលប្រជាជនគោរពនិងប្រតិបត្តិតាម ប៉ុន្ដែដោយឡែកក្នុងនោះសាសនាព្រះពុទ្ធត្រូវបានដាក់បញ្ចូលជាសាសនារបស់រដ្ឋសម្រាប់ប្រជាជនគោរពនិងប្រតិបត្តិតាម។ ប៉ុន្ដែបើនិយាយពីព្រះពុទ្ធសាសនា ដូចជាថ្ងៃចាប់កំណើត ថ្ងៃចូលបរិនិព្វាន សុទ្ធតែជាចំណេះដឹងសំខាន់ក្នុងនាមយើងជាពុទ្ធសាសនិក ដូចនេះសូមស្វែងយល់បន្ថែមនៅខាងក្រោម៖

- ថ្ងៃព្រះពុទ្ធចាប់បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ

- ថ្ងៃព្រះពុទ្ធប្រសូត្រ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ក្នុងព្រៃឈ្មោះលុម្ពិនី

- ថ្ងៃព្រះពុទ្ធអភិសេក នៅព្រះជន្មាយុ១៦វស្សា ជាមួយនាងពិម្ពា មានស្នំ៤ម៉ឺនជាបរិវា

- ចេញបួស ព្រះជន្មាយុ២៩ឆ្នាំ

- ត្រាស់ដឹង ព្រះជន្មាយុ៣៥ឆ្នាំ ត្រូវថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា នៅឧរុវេលាក្បែរស្ទឹងនេរពារ

- បរិនិព្វាន ព្រះជន្មានយុ៨០ឆ្នាំ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ នៅក្បែរក្រុងកុសិនរា។

នេះហើយជាពុទ្ធប្រវត្តិសំខាន់ៗរបស់ព្រះពុទ្ធ បើសិនជាលោកអ្នកចាប់អរម្មណ៍នឹងចំណេះដឹង ក៏ដូចជាវប្បធម៌ទូទៅរបស់ខ្មែរ សូមបញ្ចេញមតិនៅខាងក្រោម។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស