
Acharya
· 2018-02-07
ញាក់សាច់! ថែមអូប័រជាង ១លានដុល្លា ដោយគ្រាន់តែទិញឡាននេះ
24
ការផ្ដល់ជូនយ៉ាងពិសេសពីក្រុមហ៊ុនផលិតរថយន្តស្ព័រ Lamborghini ដល់អតិថិជនដែលទិញម៉ូដែល Aventador SV Roadster Verde Singh គឺអាចនឹងទទួលបានអូប័រ MTI G6 តម្លៃ ១,៥ លានដុល្លារដោយឥតគិតថ្លៃ។
Aventador SV Roadster Verde Singh មានសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលប្រើពេលត្រឹមតែ ២,៨ វិនាទី ល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់អូប័រ MTI G6 មានម៉ាស៊ីនកម្លាំង ១ ៣៥០ សេះ និងល្បឿនអតិបរមា ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក ការលក់ឡានថែមអូប័រនេះ គឺ Aventador SV Roadster Verde Singh ដាក់លក់ក្នុងតម្លៃ ២,១ លានដុល្លារ ខណៈ Aventador SV Roadster ទូទៅមានតម្លៃជាង ៤០ ម៉ឺនដុល្លារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់