បង្ហោះផ្សាយ

ខ្មែរ

Leap

· 2019-06-09

ខុងមីង៖ ប្រើវិជ្ជាខ្មោចព្រាយបិសាច ដើម្បីហៅខ្យល់ហៅភ្លៀងជូនចូវអ៊ី

19

ខុងមីង ឬហៅ “មនុស្សទេព” ដែលមានចំណេះដឹងជ្រាលជ្រៅ និងមានមុខវិជ្ជាជាខ្លាំង រហូតបានធ្វើឱ្យអ្នកប្រាជ្ញមួយរូបទៀតគឺ ចូវអ៊ី មានការព្រួយបារម្ភ និងចង់កម្ចាត់ចោល តែមិនអាចសមបំណងទេ ដោយសារតែម្ចាស់របស់ពួកគេជាសម្ព័ន្ធនឹងគ្នា ទើបត្រូវរក្សាទំនាក់ទំនងឱ្យបានល្អប្រសើរ។

មុនពេលពួកគេច្បាំងនឹងឆាវឆាវ នៅទន្លេក្រហម ចូវអ៊ី បានស្មើឱ្យខុងមីង ជួយគេដោយសុំខ្យល់ឱ្យខ្លួន ៣យប់៣ថ្ងៃ។ ក្នុងគោលបំណងរបស់ចូវអ៊ី បើមិនអាចធ្វើបានការសន្យានោះ គេនឹងឆ្លៀតឱកាសសម្លាប់ជូកឺលៀង (ខុងមីង) ចោលកម្ចាត់បន្លាក្នុងទ្រូង តែបើសុំបានពិតមែនគេនឹងមានឱកាសកម្ទេចកងទ័ពរបស់ឆាវឆាវជាង១០សែននាក់ឱ្យខ្ទេចដូចផេះ។

ខុងមីង បានស្នើឱ្យកងទ័ពរៀបចំឆាក និងអុជធូកទានយ៉ាងច្រើន ហើយមានមនុស្សស្លៀកពាក់សដើរជុំវិញទិសទាំង៨ រយៈពេល៣ថ្ងៃ៣យប់ ទើបមានខ្យល់ធ្លាក់ខ្លាំងនៅយប់ចុងក្រោយ។ អ្វីគ្រប់យ៉ាងគឺ ប្រៀបដូចជាការគិតរបស់ខុងមីង ដោយសារតែគេធ្លាប់បានរៀនក្បួនម្យ៉ាងពីលោកគ្រូម្នាក់ (លាក់ឈ្មោះ) ពីលើភ្នំ។ វិធីនេះហើយ ដែលចូវអ៊ីហៅថា “វិជ្ជាខ្មោចព្រាយបិសាច” របស់ខុងមីង ដែលគួរឱ្យខ្លាចបំផុត ទោះបីភ្លៀងខ្យល់ក៏គេអាចហៅបានដែរ។

នៅរាត្រីយប់ថ្ងៃទី២៧ ខ្យល់បក់យ៉ាងខ្លាំង និងបានជួយដល់ចូវអ៊ី និងខុងមីង ក្នុងការវាយប្រហារដោយភ្លើងលើកងទ័ពរបស់ឆាវឆាវ ដោយទទួលបាននូវភាពជោគជ័យចារក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមនគរទាំងបី។ សង្គ្រាមនេះ គឺបានកត់ត្រាយ៉ាងច្បាស់នៅក្នុងសាច់រឿង “សង្គ្រាមនៅទន្លេក្រហម” Red Cliff ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់