បង្ហោះផ្សាយ

ខ្មែរ

TOENG

· 2019-06-10

ការពិតមួយចំនួនទាក់ទងនឹងសត្វអូទ្រីស (The Ostrich)

#ចំនេះដឹង# #ចំណេះដឹង# #អប់រំ និងការងារ#

0

អូទ្រីស គឺជាបក្សីដ៏ធំបំផុតនៅក្នុងពិភពលោក។ ទោះបីវាមានស្លាបក៏ដោយ តែវាមិនអាចហោះហើរបានទេ ប៉ុន្តែវាមានជើងដែល រត់លឿនខ្លាំងណាស់។ សត្វស្លាបនេះត្រូវបានគេចិញ្ជឹមទូទាំងពិភពលោកសម្រាប់យកសាច់របស់វា។

តើសត្វស្លាបនេះមានរូបរាងយ៉ាងណា?

អូទ្រីស គឺជាសត្វដែលមើលទៅមានលក្ខណខុសពីសត្វដទៃ។ វាមានជើងស្គមស្គាំងវែង នឹងរាងកាយធំ មានស្លាបតូច កវែងនិងចំពុះវែងដែលមានគ្រោះថ្នាក់។ អូទ្រីស មានទំងន់ចន្លោះពី 200 ទៅ 300 ផោនហើយអាចលូតលាស់ដល់ទៅ 9 ហ្វីត។ រាងកាយធំរបស់វាត្រូវបានគ្របដោយរោម។ សត្វឈ្មោលមានពណ៌ខ្មៅ ដែលមានពណ៌សនៅផ្នែកខាងក្រោមនិងកន្ទុយ ចំណែកសត្វញី ជាទូទៅមានពណ៌ប្រផេះ។ ភ្នែករបស់សត្វនេះ អាចមានអង្កត់ផ្ចិតជិត 2 អ៊ីង ដែលផ្តល់ឱ្យពួកវានូវភ្នែកធំបំផុតនៃសត្វព្រៃទាំងអស់។

តើពួកវារត់លឿនប៉ុនណា?

សត្វអូទ្រីស គឺល្បីល្បាញដោយសារល្បឿនរបស់វានៅលើដី។ ជើងដ៏ខ្លាំងក្លារបស់វា ធ្វើឱ្យវាអាចមានល្បឿន 40 ម៉ាយក្នុងមួយម៉ោង! សត្វនេះក៏អាចប្រើជើងដ៏រឹងមាំរបស់ពួកគេដើម្បីវាយប្រហារសត្វដទៃបាន ដែលកំលាំងជើងរបស់វាអាច សំលាប់មនុស្សឬក៏សត្វតោបានទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើនសត្វនេះ ប្រើល្បឿនរបស់វាដើម្បីយកឈ្នះការគំរាមកំហែងណាមួយដោយការរត់គេចទេ។

ហេតុអ្វីបានជាពួកវាមានស្លាបតែមិនអាចហោះហើរបាន?

ស្លាបរបស់អូទ្រីសមិនត្រូវបានប្រើសម្រាប់ការហោះហើរនោះទេ ប៉ុន្តែវាមានប្រយោជន៍ចំពោះរឿងផ្សេង។ ពួកវាជួយការពារនឹងតុល្យភាពនៅពេលដែលសត្វអូស្វាយកំពុងរត់ពេញល្បឿន ហើយត្រូវការប្តូរទិសដៅ។ ស្លាបក៏ត្រូវបានប្រើសម្រាប់ការបន្តពូជផងដែរ។

តើអូទ្រីសស៊ីអ្វី?

អូទ្រីស ស៊ីតាមអ្វីដែលពួកវាអាចរកបាន នេះរាប់បញ្ចូលទាំងរុក្ខជាតិ សត្វល្អិតនិងសត្វតូចៗដូចជាជីងចក់។ ពួកវាច្រើនតែរស់នៅក្នុងហ្វូងសត្វជាមួយសត្វស្លាបឯទៀត ដែលជាធម្មតាក្នុងមួយហ្វូងអាចមានសត្វស្លាបប្រហែលដប់ក្បាល ប៉ុន្ដែហ្វូងសត្វមួយចំនួនត្រូវបានគេដឹងថាមានបក្សី 100 ក្បាលឯណោះ។ ការរស់នៅជាហ្វូងទាំងនេះជួយពួកវាឱ្យមានសុវត្ថិភាព។ ហ្វូងនីមួយៗមានសំបុកធំមួយដែលពងទាំងអស់ត្រូវដាក់ ដែលវិធីនេះ អាចជួយការពារស៊ុតរបស់ពួកវាបាន។ ស៊ុតអូទ្រីសគឺជាស៊ុតដ៏ធំបំផុតដែលជាមធ្យមគឺ 3 ផោន។

ហេតុអ្វីបានជាពួកវាដាក់ក្បាលរបស់ពួកវានៅក្នុងដី?

អូទ្រីស មិនបានដាក់ក្បាលរបស់ពួកវានៅលើដីដូចជានៅក្នុងរឿងទេ ។ អ្វីដែលពួកវាពិតជាធ្វើ គឺដេកចុះហើយដាក់ក្បាលសណ្តោកលើដីទេ បើមើលពីចម្ងាយអ្នកទាំងអស់គ្នាអាចមើលឃើញខ្លួនរបស់ពួកគេវា ដូច្នេះវាហាក់ដូចជាពួកវាដាក់ក្បាលរបស់ពួកវានៅក្នុងរន្ធមួយនៅក្នុងដី តែការពិតមិនមែនទេ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់