
RICHELEAU
· 2019-06-11
ខ្លាំងបាត់! គ្រាន់តែមិនស្លៀកខោទ្រនាប់សោះមានប្រយោជន៍ដល់ម្លឹងផង
#គន្លឹះថែទាំសុខភាព# #ខោទ្រនាប់# #សុខភាព# #ប្រយោជន៍#
0
ដោយសារតែបុរស និងស្រ្តីមានប្រដាប់ភេទខុសៗគ្នា ដូច្នេះពួកគេក៏អាចទទួលបានប្រយោជន៍ពីការមិនស្លៀកខោអាវទ្រនាប់ខុសៗគ្នាដែរ។
១. ស្រ្តី
ខាងក្រោមនេះគឺជាហេតុផលល្អៗដែលស្រ្តីគួរតែបណ្តោយខ្លួនមិនបាច់ស្លៀកខោអាវទ្រនាប់នៅពេលវេលាដែលអាចធ្វើបាន។
- បន្ថយការប្រឈមនឹងការបង្ករោគផ្សិត
មេរោគផ្សិតឈ្មោះថា Candida គឺជាមេបញ្ហាបង្កជំងឺនេះហើយ ដែលវាអាចរស់នៅបានយ៉ាងស្រួលក្នុងមជ្ឍដ្ឋានក្តៅឧណ្ហៗ និងសើម។ ការស្លៀកខោទ្រនាប់តឹងៗ ដែលមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ អាចបង្កជាសំណើមច្រើននៅតំបន់ប្រដាប់ភេទ ហើយក៏ជំរុញដល់ការលូតលាស់មេរោគផ្សិតដែរ។ ដូច្នេះការមិនស្លៀកខោទ្រនាប់ នឹងជួយឲ្យតំបន់ប្រដាប់ភេទដកដង្ហើមបានស្រួល ហើយក៏បន្ថយការលូតលាស់មេរោគផ្សិតទៀត។
- ជួយបន្ថយក្លិនមិនល្អនៅទ្វារមាស និងការមិនមានផាសុកភាព
នៅពេលសំណើមកើតចេញពីញើស និងកម្តៅ ហើយត្រូវបានដក់ជាប់ក្នុងប្រដាប់ភេទដោយសារតែស្លៀកខោទ្រនាប់ វានឹងចាប់ផ្តើមបង្កជាក្លិនមិនល្អបាន ប៉ុន្តែករណីដែលអ្នកអាចដោះខោទ្រនាប់ចេញ នោះក្លិននឹងថយចុះ ហើយក៏បន្ថយការមិនមានផាសុកភាពថែមទៀត។
- ការពារបបេរទ្វារមាសពីការមានរបួស
បបេរទ្វារមាសខាងក្រៅមានលក្ខណៈដូចគ្នានឹងបបូរមាត់ដែរ។ ការដែលស្លៀកខោទ្រនាប់តឹងពេក អាចបង្កជាការរលាកដល់តំបន់នេះ និងស្បែកជុំវិញផង។ វាអាចធ្វើឲ្យស្បែកកន្លែងនោះមានរបួស ហូរឈាម និងការបង្ករោគថែមទៀត។ ដូច្នេះការស្លៀកខោទ្រនាប់រលង់ៗនឹងជួយបញ្ហានេះបានច្រើន។
- ការពារពីប្រតិកម្មអាឡែហ្ស៊ី
សម្លៀកបំពាក់ភាគច្រើនផ្ទុកទៅដោយសារធាតុថ្នាំ កំទិចកំទី និងសារធាតុគីមីដែលអាចបង្កជាប្រតិកម្មអាឡែហ្ស៊ីដល់ស្បែកដែរ។ ដូច្នេះបើមិនបានស្លៀកខោទ្រនាប់ទេ អ្នកនឹងមិនសូវជួបបញ្ហាមួយនេះឡើយ។
២. បុរស
បុរសអាចនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងស្រ្តីមួយចំនួនដែរ នៅពេលពួកគេសម្រេចចិត្តមិនស្លៀកខោទ្រនាប់ទេ ប៉ុន្តែគេអាចនឹងទទួលបានប្រយោជន៍ច្រើនជាងទៀតផងចំពោះលិង្គ ពងស្វាស និងថង់ពងស្វាសដូចជា៖
- បង្ការការរមាស់ និងការបង្ករោគផ្សិត
ភាពក្តៅឧណ្ហៗ សំណើមនៅប្រដាប់ភេទ គឺជាកន្លែងអំណោយផងដល់មេរោគផ្សិត Tinea Cruris រស់នៅបានយ៉ាងស្រួល ហើយវាក៏ងាយនឹងធ្វើឲ្យរមាស់ផងដែរ។ វាក៏អាចបង្កជាការក្រហម និងរលាក។ ការថែរក្សាប្រដាប់ភេទឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ គឺជារឿងល្អសម្រាប់បង្ការការលូតលាស់មេរោគផ្សិត ដូច្នេះវិធីដ៏ល្អគឺកុំស្លៀកខោទ្រនាប់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
- បន្ថយការរលាក និងរបួស
មិនខ្វល់ថា អ្នកស្លៀកខោទ្រនាប់ ឬអត់ទេ វានៅតែអាចធ្វើឲ្យលិង្គ ឬពងស្វាសប៉ះពាល់នឹងសាច់ក្រណាត់ដែរ។ រឿងនេះអាចធ្វើឲ្យមានការរលាក និងរបួសបាន ដែលនាំឲ្យមានការបង្ករោគបើសិនជាមិនមានការព្យាបាលទេនោះ។ តាមរយៈការស្លៀកខោទ្រនាប់ដែលរលង់ៗ ខោខូវប៊ូយមានផាសុកភាព ឬខោខ្លី ដោយមិនមានស្លៀកខោទ្រនាប់បន្ថែម ពិតជាអាចបន្ថយការរលាកដល់ពងស្វាសបាន។
- ជំរុញដល់ការផលិតមេជីវិតឈ្មោល
ធម្មជាតិដែលបង្កើតឲ្យពងស្វាសមនុស្សប្រុសនៅខាងក្រៅរាងកាយគឺមានហេតុផលរបស់វា។ ដើម្បីផលិតមេជីវិតឈ្មោលបានយ៉ាងមានប្រសិទ្ធភាព ពងស្វាសត្រូវការស្ថិតក្នុងមជ្ឍដ្ឋានមួយដែលមានសីតុណ្ហភាពប្រហែល ៣៤.៤អង្សារ ឬត្រជាក់ជាងកម្តៅក្នុងរាងកាយបន្តិច (៣៦.១ ទៅ ៣៧.២អង្សារ)។ ការស្លៀកខោទ្រនាប់ ជាពិសេសខោដែលតឹងៗ អាចធ្វើឲ្យកម្តៅក្នុងពងស្វាសឡើងខ្ពស់ ហើយក៏មិនអាចជំរុញឲ្យមេជីវិតឈ្មោលផលិតបានគ្រប់ដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់