
Rona
· 2019-06-12
ក្នុងកំឡុងពេលមានផ្ទៃពោះ មិនគួរប្រើម៉ាសបិទមុខផ្តេសផ្តាសឡើយ
#ម៉ាសបិទមុខ# #មាតា និងទារក# #ផ្តេសផ្តាស#
0
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីម៉ាសដែលអ្នកម្តាយអាចប្រើបានក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
១. ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែទិញម៉ាសមុខដែលមានចារថាស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយមិនគួរប្រើម៉ាសបិទមុខដែលធ្វើឲ្យស្បែកសឡើយ ព្រោះក្រោយពេលដែលអ្នកប្រើរួច អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។
២. ពេលដែលអ្នកទិញម៉ាសបិទមុខ អ្នកគួរតែជ្រើសរើសម៉ាសដែលល្បីឈ្មោះ ហើយមើលឲ្យបានច្បាស់ពីសារធាតុដែលមានក្នុងម៉ាសនោះ ដោយមិនគួរចេះតែជឿគេទេ ព្រោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។
៣. ចុងក្រោយ អ្នកគួរតែទិញមកសាកសិន ព្រោះមានម៉ាសបិទមុខខ្លះអាចធ្វើឲ្យស្បែកអ្នកប្រតិកម្មយ៉ាងងាយ។ ដូចនេះ ពេលដែលអ្នកកំពុងតែពរពោះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើម៉ាសបិទមុខ ដោយមិនគួរចង់ស្អាត ហើយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
SAMSUNG Galaxy Note 10 ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលថ្ម មានល្បឿនត្រឹមតែ 25W តែប៉ុណ្ណោះ!

Neymar មកចូលរួមហ្វឹកហាត់ដូចធម្មតាទោះមានព័ត៌មានចចាមអារ៉ាមក៏ដោយ

ពេលខ្លះមាត់ថាចង់តែដាច់គ្នាឲ្យចប់ តែចិត្តមិនដាច់ទាល់តែសោះ

Bayern ទិញខ្សែការពារម្នាក់ពី At Madrid ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លិប

យោបល់ទាំងអស់ (0)
គ្មានយោបល់