
DAVUTH
· 2019-06-13
កៀកថ្ងៃសម្រាល នៅ សូនីតា តែងខ្លួនកាន់តែស្រស់ស្អាតដូចនៅក្រមុំ
#រឿងនិទាន និងប្រលោមលោក# #នៅ សូនីតា# #កម្សាន្ត#
0
តារាសម្តែងនិងបង្ហាញម៉ូត នៅ សូនីតា ហាជនតែងតែស្គាល់តាមរយៈការសម្តែងរឿងភាគជាច្រើន មិនត្រឹមតែមានសម្រស់ស្អាតនោះទេថែមទាំងមានអត្តរិតគួរឲ្យស្រលាញ់ទៀត កាន់គួរឲ្យសរសើរនោះនាងជិតគ្រប់ខែទៅហើយក្តី តែសម្រស់វិញហាក់ដូចគ្មានការប្រែប្រួលសោះ។
ជិតក្លាយជាអ្នកម្តាយគេទៅហើយ នៅ សូនីតា ពិតជាពូកែថែរក្សាសម្រស់នៅតែស្រស់ស្អាតគួរឲ្យកោតសរសើរ។ ដោយឡែកទោះជាមានភាពមមាញឹកជាមួយការងាររកស៊ីតែ នៅ សូនីតា តែងតែថែរក្សាសុខភាពរួមជាមួយកូនក្នុងផ្ទៃ ទោះបីជាជិតគ្រប់ខែទៅពិតមែនតែតារាស្រីរូបនេះ មិនដែលភ្លេចថែរក្សាសម្រស់ឡើយ ដោយនាងបានថតយករូបភាពស្អាតៗជាច្រើន និងបានតុបតែងខ្លួនស្លៀករ៉ូបសស្រស់ស្អាតដូចទេពធិតា។
ថ្វីត្បិតតែជិតគ្រប់ខែក៏ពិតមែនអ្នកនាង នៅ សូនីតា មិនដែលទុកឲ្យខ្លួនឯងទំនេរនោះទេ តែងតែឆ្លៀតពេលរកស៊ីស្ទើរតែគ្មានពេលសម្រាកមិនចង់បាន ជាពិសេសនោះភរិយាលោក ទិត្យ ថាវរិទ្ធ ទើបតែបើកហាងមួយថ្មីចែសតែម្តង៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់