បង្ហោះផ្សាយ

ខ្មែរ

Seiha

· 2019-06-13

ចំនុចសំខាន់ខ្លីៗទាក់ទងនឹងសត្វកណ្តូប

#ចំនេះដឹង# #ចំណេះដឹង# #អប់រំ និងការងារ#

0

សត្វកណ្តូប ដែលភាសាអង់គ្លេសហៅថា (Grasshopper) មានឈ្មោះវិទ្យាសាស្ត្រថា "Cordelia"។ នៅក្នុងពិភពលោកមានសត្វកណ្តូបជាង 11.000 ប្រភេទ។

ក៏ដូចសត្វល្អិតទាំងអស់ទៀតដែរ សត្វកណ្តូប មានជើងចំនួន 6 ក្បាល ទ្រូងនិងពោះ។ វាក៏មាន exoskeleton ដែលជាផ្ទៃខាងក្រៅរឹង ដែលការពារផ្នែកទន់របស់វា។ ពួកគេមានស្លាបពីរគូ។ ស្លាបខាងក្រោយមានទំហំធំ ខណៈដែលស្លាបខាងមុខមានទំហំតូចនិងរឹង។ ស្លាបខ្នងរបស់ពួកវា ជួយឱ្យពួកវាក្នុងការលោត ។

កណ្តូប ជាទូទៅមានពណ៌ត្នោត ប៉ុន្ដែវាអាចប្រែប្រួលពណ៌ដូចជាពណ៌លឿង ក្រហមនិងពណ៌បៃតងខ្ចី នឹងខ្លះមានឆ្នូតទៀតផង។

កណ្តូប រស់នៅជុំវិញពិភពលោក លើកលែងតែកន្លែងដែលវាត្រជាក់ពេក ដូចប៉ូលខាងជើងនិងខាងត្បូង។ ពួកវាអាច សម្របខ្លួនទៅគ្រប់ជំរកទាំងអស់រួមទាំងព្រៃ វាលខ្សាច់ និងវាលស្មៅ។

តើកណ្តូបស៊ីអ្វី?

សត្វកណ្តូបស៊ីផ្លែរុក្ខជាតិ ដែលភាគច្រើនជាស្លឹក ស្មៅ និងដំណាំធញ្ញជាតិ។ ប៉ុន្តែភាគច្រើនសត្វនេះចូលចិត្តស៊ីដំណាំដែល បណា្ខលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះកសិករ។

តើកណ្តូបមានសំលេងមកពីណា?

សត្វកណ្តូបឈ្មោលបង្កើតសំឡេង ដោយត្រដុសជើងខាងក្រោយជាមួយនឹងស្លាបមុខវបស់វា។ ការធើ្វបែបនេះបណ្តាលឱ្យស្លាបរំញ័រនិងបង្កើតសម្លេង ស្ទើរតែដូចជាការវីយ៉ូឡុង។

តើពួកវាខុសគ្នាពីចង្រិតយ៉ាងដូចម្តេច?

- សត្វកណ្តូបនិងចង្រិតគឺជាសត្វល្អិតស្រដៀងគ្នា ប៉ុន្តែវាមានភាពខុសប្លែកគ្នាហើយស្ថិតនៅក្នុងប្រភេទវិទ្យាសាស្ត្រផ្សេងគ្នា។ ភាពខុសគ្នាសំខាន់ៗរវាងសត្វទាំងពីរមាន:

- សត្វកណ្តូបមានអង់តែន(ប្រមោយខាងមុខ)ខ្លីជាងសត្វចង្រិត។

- សត្វកណ្តូបបង្កើតសំឡេងជាមួយស្លាបរបស់ពួកវា ចំនែកឯ ចង្រិតបង្កើតសំឡេងដោយត្រដុសស្លាបរបស់ពួកវាជាមួយគ្នា។

- សត្វកណ្តូបស្តាប់សំលេងជាមួយនឹងពោះរបស់ពួកវា ចំនែកឯ ចង្រិតស្តាប់សំលេងប្រើជើងរបស់ពួកវា។

- សត្វកណ្តូបរកស៊ីកំឡុងពេលថ្ងៃចង្រិតរកស៊ី ក្នុងពេលយប់។

- សត្វកណ្តូបបានស៊ីតែរុក្ខជាតិប៉ុណ្ណោះ ខណៈដែលចង្រិតស៊ីសាច់សត្វដទៃទៀត។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់