បង្ហោះផ្សាយ

ខ្មែរ

Te

· 2019-06-13

ស្ថាបត្យករដ៏ចំណានម្នាក់ នាសម័យសង្គមរាស្រ្តនិយម ដែលលោកអ្នកអាចមិនស្គាល់គឺលោក…

#លូ បានហាប# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#

9

ស្ថាបត្យករខ្មែរដ៏ល្បីមួយរូប តែអាចមានមនុស្សភាគច្រើនមិនសូវស្គាល់ នោះគឺលោក លូ បានហាប។ លោក លូ បានហាប មានស្រុកកំណើតនៅខេត្តកំពង់ចាម។ លោក លូ បានហាប ជាបងប្អូនជីដូនមួយជាមួយ លោក វណ្ណ មូលីវណ្ណ។ ហើយបានចូលរួមការងារជាច្រើនជាមួយលោក វណ្ណ មូលីវណ្ណ។

លោកគឺជាអ្នកគូរប្លង់ សណ្ឋាគារខេមបូឌីយ៉ាណា មហោស្រពចេនឡា, អគារប៊ូឌីង (អគារសនេះ គឺសាងសង់មានការចូលរួមពីវិស្វករជនជាអ៊ុយក្រែនម្នាក់ ឈ្មោះ វ្លាឌាមៀ បូឌៀនស្គី ក្នុងឆ្នាំ១៩៦៣), វិទ្យាល័យទួលស្វាយព្រៃ, និង សួនច្បារ វិមានឯករាជ្យ។ លោក លូ បានហាប រស់នៅជាយទីក្រុងប៉ារីស ប្រទេសបារាំង ក្រោយចាកចេញពីប្រទេសកម្ពុជា។


នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកបានផ្លាស់ទីលំនៅមករស់នៅភ្នំពេញដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយត្រូវរស់ពឹងនឹងទីអារាម។ លោកជាសិស្សឧស្សាហ៍សិក្សារៀនសូត្រ រហូតលោកត្រូវបានសម្តេច ប៉ែន នុត យកទៅរស់នៅជាមួយឧបត្ថម្ភគាំទ្រ ក្នុងការរស់នៅ និងសិក្សា។ នៅឆ្នាំ១៩៤៩ លោកត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំង សិក្សាផ្នែកវិស្វករ ប៉ុន្តែក្រោយមកបន្តិចគាត់បានប្តូរទៅសិក្សាផ្នែកស្ថាបត្យកម្មវិញ។

សិក្សានៅប្រទេសអ៊ីរ៉ុបលោកបានធ្វើដំណើរទៅជាច្រើនប្រទេស ដែលធ្វើឱ្យលោកទទួលបាន បទពិសោធ និងចំណេះដឹងជាច្រើន។ លុះត្រលប់មកមាតុប្រទេសវិញ លោកបានទទួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងផ្នែកសំណង់។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់