បង្ហោះផ្សាយ

ខ្មែរ

Seda

· 2019-06-14

អត្ថន័យ​ប្រជ្រុយ​លើ​ខ្នង​ដៃ​ដែល​មនុស្ស​ស្ទើ​គ្រប់​គ្នា​តែង​តែ​មាន

#ចំណេះដឹង# #ប្រជ្រុយ​លើ​ខ្នង​# #អប់រំ និងការងារ#

15

មនុស្សយើងភាគច្រើន អ្នកណាក៏មានប្រជ្រុយប៉ុន្មានគ្រាប់នៅលើដងខ្លួនដែរ។ ប៉ុន្តែនៅលើខ្នងដៃវិញ គឺស្ទើរតែគ្រប់គ្នាដែលមានប្រជ្រុយមួយគ្រាប់នៅទីនេះ។ តើប្រជ្រុយនេះមានអត្ថន័យយ៉ាងម៉េចវិញ?

មុននេះបន្តិច នារីម្នាក់បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើននៅពេលនាងបង្ហោះរូបខ្នងដៃរបស់នាងដែលមានប្រជ្រុយមួយគ្រាប់។ តាមនោះដែរ យោងតាមការសង្កេតរបស់នារីដដែល អ្នកនៅជុំវិញខ្លួននាង អ្នកណាក៏មានប្រជ្រុយនៅត្រង់នេះទាំងអស់។

ភ្លាមៗនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចូលរួមចែករំលែកថា ពួកគេក៏មានប្រជ្រុយនៅលើខ្នងដៃនេះដូចគ្នា តែតាំងពីយូរមកពួកគេមិនបានចាប់អារម្មណ៍ទេ។ តែប្រជ្រុយនៅលើខ្នងដៃនេះមានអត្ថន័យយ៉ាងម៉េចវិញ នៅក្នុងក្បួនហុងស៊ុយរាងកាយមនុស្ស? សូមតាមដានទាំងអស់គ្នា៖

១. ប្រជ្រុយលើខ្នងដៃឆ្វេង

ប្រជ្រុយនៅចំណុចនេះបង្ហាញថា អ្នកជាមនុស្សមានមហិច្ឆតា ទន្ទឹមនឹងនោះគឺចូលចិត្តភាពឡួយឆាយ និងលេងសប្បាយច្រើន។ ក្នុងករណីមួយចំនួន អ្នកមានប្រជ្រុយនេះ និយមការហុតទឹកសម្លឹងកាក ថែមទាំងរត់តាមជីវិតបែបសម្ភារៈនិយម។ យ៉ាងណាក្ដី ពួកគេក៏ជាមនុស្សឆ្លាតវៃ ឆាប់រហ័ស និងមានចំណេះដឹងទូលាយ។ បើប្រជ្រុយនេះមានពណ៌ក្រហមវិញ ពួកគេតែងមានចរិតស្លូតត្រង់ និងមិននិយាយច្រើន។

២. ប្រជ្រុយលើខ្នងដៃស្ដាំ

អ្នកដែលមានប្រជ្រុយលើចំណុចនេះ តែងមានទេពកោសល្យច្រើន និងស្នាដៃចំណាប់ ងាយបង្កើតចំណងនៅក្នុងសង្គម។ ទោះបីជាប្រជ្រុយនេះមានពណ៌ខ្មៅ ឬក្រហមសុទ្ធតែជាសំណាងទាំងអស់ ងាយប្រកបការងារ ក៏ដូចជាការរស់នៅ។ សម្រាប់អ្នកជុំវិញ អ្នកមានប្រជ្រុយនេះតែងមានគេស្រលាញ់រាប់អានដោយ ការរស់នៅប្រកបដោយសីលធម៌របស់ខ្លួន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់