
Sro
· 2019-06-16
ហែលទឹក តេក្វាន់ដូWT វាយសី និង៣ប្រភេទចាប់ផ្តើម ប្រកួតនាថ្ងៃនេះ នៃការប្រកួត National School Games
#National School Games# #កីឡាអន្តរជាតិ# #តេក្វាន់ដូ# #កីឡា# #កីឡាសិស្សថ្នាក់ជាតិ#
0
ភ្នំពេញ៖ កីឡាចំនួន៦ប្រភេទនឹងចាប់ផ្តើមការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ នឹងធ្វើឡើងនាថ្ងៃទី១៥ ដល់១៨ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញដោយរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។
ចំពោះកីឡាចំនួន៦ប្រភេទ រួមមានកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT ក្នុងនោះកីឡាហែលទឹក ធ្វើការប្រកួតនៅអាងហែលទឹក នៃពហុកីឡដ្ឋាន ជាតិមរតកតេជោ ដោយមាន៥រាជធានី-ខេត្តចូលរួម ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានកីឡាករ-កីឡាការិនី ចំនួន៤០នាក់ ក្នុងនោះកីឡាការិនី២០នាក់ និងគ្រូបង្វឹក គណៈប្រតិភូ១០នាក់ ព្រមទំាង គណៈកម្មការបច្ចេកទេស ២៦នាក់។
ចំណែក ការប្រកួតខាងលើកនេះ សម្រាប់តេក្វាន់ដូស្ទីល WT យើង នឹងធ្វើការប្រកួតជាផ្លូវការ នៅថ្ងៃទី១៥ដល់១៨ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនៅអាគារប៊ូយ៉ុងខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ហើយមាន១០រាជធានី-ខេត្តចូលរួម ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរិ ដែលមានកីឡាករ-កីឡាការិនី ចំនួន៩២នាក់ ក្នុងនោះកីឡាការិនី៤១នាក់។
លោកបានបន្តថា សម្រាប់វិញ្ញាសា៖ វិញ្ញាសាមេគុនឯកត្តជនបុរស (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ជាគូបុរស-នារី (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស (អាយុ ១៣-១៨ឆ្នាំ) ចាប់ពីទម្ងន់ ៥៩-៦៣គ.ក្រ និង វិញ្ញាសាប្រយុទ្ធឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ)ចាប់ពីទម្ងន់ ៥៣-៥៧គ.ក្រ ។
ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំ បានសម្រេចដក់១១ ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ហៅ PassApp ឬកង់បីឥណ្ឌាកប់ៗមាត់ ដឹងរម៉កប្រភេទនេះមានប្រភពពីណាអត់?

ការចាប់ឆ្នោតវគ្គជម្រុះជុំទី១ World Cup 2022 របស់កម្ពុជា ចេញជាផ្លូវការហើយ!

ស្រីៗគួរដឹង! បើមានរោមដុះច្រើនខុសប្រក្រតីនៅកន្លែងទាំងនេះ បញ្ជាក់ថាអ្នកកំពុងមានជំងឺ

វិធីផ្សាំកូនល្មុត យកទៅដាក់ដាំឆាប់ទទួលផល

យោបល់ទាំងអស់ (0)
គ្មានយោបល់