បង្ហោះផ្សាយ

ខ្មែរ

Makara

· 2019-06-17

ហេតុអ្វីបេះដូងដូចជាដើរមិនប្រក្រតី?

#បេះដូង# #សុខភាព# #ជំងឺ# #ចង្វាក់បេះដូង#

0

ប្រសិនចង្វាក់បេះដូង ដើរលឿនខុសធម្មតាជាញឹកញាប់ នោះវាអាចជាហេតុផលដែលអ្នកគួរចាប់ផ្តើមសង្កេតមើលពីស្ថានភាពជីពចរនិងសម្ពាធឈាម ថាតើវាស្ថិតក្នុងលក្ខខណ្ឌធម្មតា ឬទាមទារការពិគ្រោះប្រឹក្សាពីបញ្ហាសុខភាពនានាដែលអាចពាក់ព័ន្ធ។

អ្វីគួរដឹង?
អាការៈញ័រទ្រូង តែងត្រូវបានគេគិតទៅដល់ចង្វាក់បេះដូងដើរមិនប្រក្រតីដោយនៅក្នុងលក្ខខណ្ឌធម្មតាសរីរាង្គទាំងអស់ក្នុងរាងកាយតែងស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់។ ជាក់ស្តែង ចង្វាក់បេះដូងអាចនឹងដើរញាប់ក្នុងស្ថានភាពណាមួយដែលមិនមែនជាបញ្ហា ប៉ុន្តែក្នុងករណីមួយចំនួនភាពមិនប្រក្រតីនេះអាចជាជំងឺពាក់ព័ន្ធនឹងមុខងារចង្វាក់បេះដូង ឬបណ្តាលមកពីការប៉ះពាល់ដល់សាច់ដុំបេះដូងជាដើម។ វាអាចជារឿងមិនងាយស្រួលក្នុងការញែកឲ្យដាច់ពីស្ថានភាពជំងឺណាមួយ តែយ៉ាងហោចណាស់អ្នកគួរតាមដានដោយធ្វើការវាស់ចង្វាក់បេះដូងក្នុងអំឡុងពេល ២៤ ម៉ោងបន្ទាប់ពីចេញរោគសញ្ញា។

អ្វីគួរធ្វើ?
បើចង្វាក់បេះដូងរបស់អ្នកជំងឺដើរមិនប្រក្រតីភ្លាមៗ អ្នកអាច៖
• វាស់កម្រិតសម្ពាធឈាម និងតាមដានចង្វាក់ជីពចរប្រសិនស្ថានភាពជំងឺនៅមិនទាន់ធ្ងន់ធ្ងរ
• ប្រសិនចង្វាក់ជីពចរ ពិតជាដើរមិនទៀងទាត់ អ្នកត្រូវបញ្ជូនអ្នកជំងឺទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីអាចធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់
• ត្រូវចាំថា ការធ្វើរោគវិនិច្ឆ័យអាចមានភាពពិបាកប្រសិនរោគសញ្ញាបានបាត់មួយរយៈ ដោយអ្នកត្រូវបន្តតាមដានពីការលេចចេញនូវភាពមិនប្រក្រតីនៅពេលក្រោយ។

បម្រុងប្រយ័ត្ន
• ប្រសិនអ្នកជំងឺស្តែងចេញអាការៈមិនធម្មតាដូចជាស្លេកស្លាំង ឡើងស្វាយ ដង្ហើមខ្លី ឬសន្លប់ នោះត្រូវបញ្ជូនអ្នកជំងឺទៅស្វែងរកការព្យាបាលជាបន្ទាន់
• ប្រសិន អាការៈញ័របានបាត់ទៅវិញ អ្នកអាចណែនាំឲ្យអ្នកជំងឺតាមដានបន្តជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់