
Buntav
· 2019-06-20
វិធីរៀនបើកបររថយន្តលេខអូតូឲ្យបានត្រឹមត្រូវ
#រថយន្ត# #លេខអូតូ# #បច្ចេកវិទ្យា#
0
បច្ចុប្បន្នរថយន្តបំពាក់លេខអូតូកំពុងពេញនិយមប្រើប្រាស់បំផុត ហើយវាក៏ផ្តល់នូវភាពទាន់សម័យទ្វេដង។ ប្រអប់លេខអូតូមានភាពងាយស្រួលប្រើប្រាស់ជាងលេខដៃ និងអាចបើកបរយ៉ាង រលូននៅពេលធ្វើដំណើរផ្លូវឆ្ងាយ។ យ៉ាងណាមិញ ត្បិតប្រអប់លេខអូតូផ្តល់នូវភាពងាយស្រួលក្នុងការប្រតិបត្តិការ ប៉ុន្តែវាក៏តម្រូវឲ្យអ្នកបើកបរគ្រប់រូប ជាពិសេសអ្នកទើបបើកបរថ្មីថ្មោងយល់ ដឹងពីវិធីបើកបរឲ្យបានត្រឹមត្រូវផងដែរ។ ខាងក្រោមនេះ ជាការចាប់ផ្តើមរៀនបើកបរលេខអូតូពីមួយដំណាក់កាលទៅមួយដំណាក់កាល។
* ជំហានទី ១៖ ចាប់ផ្តើមចូលអង្គុយក្នុងរថយន្ត
1. ចាប់ផ្តើមបើកសោរថយន្តដោយប្រើតេឡេឬកូនសោ បន្ទាប់ចូលមកអង្គុយក្នុងរថយន្ត។
2. សារ៉េកៅអីអង្គុយឲ្យងាយស្រួល និងសារ៉េកញ្ចក់ឆ្លុះក្រោយឲ្យមើលឃើញទិដ្ឋភាពច្បាស់លាស់។
3. មុនពេលកាច់បញ្ឆេះរថយន្ត ត្រូវប្រមើលមើលថាតើមុខងារប្រើប្រាស់ផ្សេងៗលើរថយន្តមានទីតាំងនៅកន្លែងណាខ្លះ ដូចជា ឈ្នាន់ហ្វ្រាំង ឈ្នាន់ហ្គែរ ហ្វ្រាំងដៃ ប្រអប់លេខ ប៊ូតុងម៉ាស៊ីន ត្រជាក់ ប៊ូតុងកាច់ភ្លើងសញ្ញាបត់ឆ្វេងស្តាំជាដើម។ ជាក់ស្តែងចំណុចសំខាន់ ឈ្នាន់ហ្វ្រាំងស្ថិតនៅផ្នែកខាងក្រោមចំកណ្តាល រីឯឈ្នាន់ហ្គែរស្ថិតនៅខាងស្តាំនៃឈ្នាន់ហ្វ្រាំង។
4. ចាប់ផ្តើមដាក់ខ្សែក្រវាត់ និងត្រូវប្រាកដថាអ្នករួមដំណើរដាក់ខ្សែក្រវាត់ដូចគ្នា(ប្រសិនបើមាន)។
* ជំហានទី ២៖ ចាប់ផ្តើមដំណើរការបើកបរ
1. ដាក់ជើងស្តាំជាន់លើឈ្នាន់ហ្វ្រាំង និងកាច់សោបញ្ឆេះរថយន្ត។
2. រក្សាជាន់ឈ្នាន់ហ្វ្រាំងដដែល ហើយយកដៃចាប់ចង្កឹះលេខរុញទៅអក្សរ «D» ដើម្បីដំណើរការបើកបរ។ ជាធម្មតាដៃចង្កឹះលេខមានប៊ូតុងមួយនៅចំហៀងដែលគ្រាន់តែយកម្រាមដៃសង្កត់ ហើយរុញទៅអក្សរ «D» ជាការស្រេច។
3. ពេលដាក់លេខអក្សរ «D» រថយន្តនឹងដំណើរការទៅមុខដោយខ្លួនឯងស្វ័យប្រវត្ត ដូចនេះដកជើងលែងឈ្នាន់ហ្វ្រាំងឲ្យរថយន្តធ្វើដំណើរទៅមុខ។
4. ខណៈពេលបើកបរត្រូវសង្កេតមើលជុំវិញខ្លួនជានិច្ច ជាពិសេសផ្នែកខាងក្រោយ និងត្រូវផ្តោតការយកចិត្តទុកដាក់ក្រឡេលមើលរាល់ពេលកាច់ចង្កូត និងបត់ឆ្វេងស្វាំ។
5. ពេលដំណើរការលេខអក្សរ «D» រថយន្តនឹងធ្វើដំណើរទៅមុខខ្លួនឯងយឺតៗ ហើយប្រសិនបើចង់បន្ថែមល្បឿន គ្រាន់តែយកជើងស្តាំងជាន់លើឈ្នាន់ហ្គែរជាការស្រេច។
6. ចំពោះការបង្វិលចង្កូត ប្រសិនបើចង់បត់ទៅឆ្វេងបង្វិលទៅឆ្វេង និងប្រសិនបើចង់បត់ទៅស្តាំបង្វិលទៅស្តាំ។ ជាមួយគ្នានេះ ការបង្វិលត្រូវសង្កេតមើលការរ៉េរបស់ក្បាលរថយន្តផងដែរ។
7. នៅពេលចង់បន្ថយល្បឿនឬឈប់ ត្រូវជាន់ឈ្នាន់ហ្វ្រាំងបញ្ឈប់តាមស្ថានភាព ហើយប្រសិនបើចង់បង្កើនល្បឿនគ្រាន់តែប្រើជើងស្តាំងជាន់ឈ្នាន់ហ្គែរជាការស្រេច។
8. នៅពេលធ្វើដំណើរទៅដល់គោលដៅ ត្រូវជាន់ឈ្នាន់ហ្វ្រាំងឈប់ឲ្យជាប់ និងរុញចង្កឹះលេខមកអក្សរ «P» ដើម្បីធ្វើការចតរថយន្ត។ ជាពិសេសមុនពេលពន្លត់ម៉ាស៊ីនត្រូវបិទរាល់មុខងារលើ រថយន្តជាមុនសិន និងបង្វិលចង្កូតឲ្យត្រង់។
* យល់ដឹងពីអក្សរនីមួយៗលើប្រអប់លេខ
1. អក្សរ «R» ប្រើសម្រាប់បើកបរថយក្រោយ។
2. អក្សរ «N» ប្រើសម្រាប់ពេលឈប់បណ្តោះអាសន្នដូចជាឈប់ស្តុប ឬចតរថយន្តចោលអាចរុញទៅមុខបាន។
3. លេខ 1 2 ឬ ៣ ប្រើសម្រាប់បើកបរល្បឿនយឺតលឿនដោយផ្អែកទៅតាមស្ថានភាពផ្លូវផ្សេងៗ ដូចជាឡើងភ្នំ ចុះទួលជាដើម។
4. អក្សរ «D» ប្រើសម្រាប់បើកបរទៅមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់