បង្ហោះផ្សាយ

ខ្មែរ

Rathnak

· 2019-06-20

វិធីធ្វើសម្លតុងយ៉ាំត្រីខកំប៉ុង

#អាហារខ្មែរ# #សម្លតុងយ៉ាំត្រីខកំប៉ុង# #វិធីធ្វើ# #អាហារ#

0

គ្រឿងផ្សំ៖

ត្រីខ ២កំប៉ុង, ផ្សិតចំបើង ១០០ក្រាម (ពុះជាពីរ), ទឹក ១កូនចានចង្កឹះ, រំដេង ៣ដុំ ហាន់ជាបន្ទះ, គល់ស្លឹកគ្រៃ ១គល់ កាត់ខ្លីៗ, ខ្ទឹមក្រហម ១ដុំ ហាន់ស្តើងៗ, ស្លឹកក្រូចសើច ២សន្លឹក, ម្ទេស ២-៣គ្រាប់ ដំឲ្យសំប៉ែត, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ស្លឹកខ្ទឹម ឬស្លឹកជីរណា ហាន់។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹកចូល ដាក់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលដាំឲ្យពុះ រួចដាក់ត្រីខ និងផ្សិតចូល (កូរតិចកុំឲ្យបែកសាច់ត្រីខ) រម្ងាស់ឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី ស្ករស និងម្ទេសចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ទឹកក្រូចឆ្មារចូលកូរចូលគ្នា ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹម ឬស្លឹកជីរចូលជាការស្រេច៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់