
Dina
· 2019-06-22
ការថែទាំសុខភាពម្តាយក្រោយពេលសំរាលកូន
#ក្រោយពេលសម្រាលកូន# #មាតា និងទារក#
12
ក្រោយពេលសម្រាលជាពេលវេលាដែលគួរយកចិត្ដទុកដាក់ចំពោះ សុខភាពអ្នកម្ដាយថ្មីថ្មោង និងទារកដែលទើបនឹងកើត។ មានប្រការចាំបាច់មួយចំនួនដែលអ្នកម្ដាយត្រូវតែដឹងដើម្បីងាយស្រួល សម្របខ្លួនទៅតាមការវិវឌ្ឍន៍នៃសុខភាពខ្លួនឯង និងទារក។ រាប់ចាប់ពីវិនាទីដំបូងដែលទារកតូចឃើញពន្លឺព្រះអាទិត្យ អ្នកម្ដាយត្រូវត្រៀមអ្វីៗជាច្រើនដើម្បីស្វាគមន៍សមាជិកថ្មីនៃ គ្រួសារ។
មិត្ដនារីទាំងអស់បានជ្រាបរួចមកហើយពីការត្រៀមខ្លួនមុនពេលសម្រាល ចំណែកឯក្រោយពេលសម្រាល រួចហើយក៏ត្រូវត្រៀមខ្លួនសម្រាប់ការចិញ្ចឹម និងថែទាំកូនតូចដែរ។ សូមអានការសម្ភាសដែលទទួលបានការ សហការណ៍ពីលោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកជំនាញផ្នែករោគស្ដ្រី និងសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត។
ប្រការគួរយល់ដឹងអំពីការថែរក្សាសុខភាពម្ដាយ
អ្នកម្ដាយទាំងឡាយគប្បីយល់ដឹងពីប្រការមួយចំនួនដែលអាចកើតមានឡើងចំពោះសុខភាពខ្លួនក្រោយពេលសម្រាល ដែលមានដូចជា ៖
1 . ការធ្លាក់ឈាម ៖ ជាទូទៅក្រោយពេលសម្រាលកូន ស្ដ្រីរមែងធ្លាក់ឈាមជារឿងធម្មតា ដែលជាទូទៅការធ្លាក់ឈាម មានរយៈពេលប្រមាណ៣សប្ដាហ៍ទើបអស់។ កំឡុងពេលនេះស្ដ្រីត្រូវមានអនាម័យខ្លួនប្រាណឱ្យបានល្អ ចៀសវាងមេរោគជ្រៀតចូល។ តែបើការធ្លាក់ឈាមខ្លាំង ហើយមានគ្រុនក្ដៅផងនោះ ចាំបាច់ត្រូវទៅរកគ្រូពេទ្យ ព្រោះអាចទម្លាក់សុកមិនអស់នៅពេលសម្រាល។
2 . ការពិនិត្យសុខភាព ៖ ក្រោយពេលសម្រាលភ្លាមៗត្រូវមានការពិនិត្យ និងតាមដានសុខភាពស្ដ្រីជាប្រចាំ។ ស្ដ្រីក៏ត្រូវ ពិនិត្យសុខភាពផងដែរ នៅពេលដែលស្ដ្រីសម្រាលកូនបានរយៈពេល៦សប្ដាហ៍ ដើម្បីឱ្យដឹងថាសុខភាពរបស់ខ្លួនត្រឡប់មករកភាព ប្រក្រតីវិញហើយឬនៅ។ ម្យ៉ាងចាប់ពី៦សប្ដាហ៍ឡើងទៅស្ដ្រីអាចរួមភេទបាន ហេតុនេះស្ដ្រីក៏ត្រូវគិតគូរផងដែរអំពីមធ្យោបាយពន្យារកំណើត។
3 . គ្រាប់ថ្នាំជីវជាតិអា ៖ ស្ដ្រីក្រោយសម្រាលកូននៅចន្លោះពេល៨សប្ដាហ៍ត្រូវបានទទួលផងដែរ ថ្នាំគ្រាប់ជីវជាតិអាមួយគ្រាប់ ដើម្បីបំប៉នសុខភាព ជាពិសេសស្ដ្រីដែលបំបៅកូនដោយទឹកដោះ។
4 . ការបរិភោគចំណីអាហារ ៖ មនុស្សដែលមានសុខភាពធម្មតានៅពេលដែលទទួលទានចំណីអាហារមិនបាន គ្មានចំណីអាហារល្អៗសម្រាប់ទទួលទាន ដូចជាត្រីសាច់ សត្វ បន្លែ ផ្លែឈើជាដើម ក្នុងរយៈពេលមួយខែប្រាកដជាមានរាងកាយស្គមស្គាំង គ្មានកម្លាំងកំហែងមិនខានឡើយ។ ចុះទម្រាំតែមិនហ៊ានទទួលទានអ្វីច្រើនទៀត ព្រោះខ្លាចទាស់នោះ តើសុខភាពរបស់ស្ដ្រីទៅជាយ៉ាងណា? ក្នុងពេលសម្រាលត្រូវអស់ឈាមច្រើន អស់កម្លាំង ណាត្រូវអត់ងងុយក្នុងការថែទាំ និងបំបៅកូនតូចថែមទៀត។
5 . ឈឺពោះតិចៗ ៖ នេះជាចលនារួមមកវិញរបស់ស្បូនទៅកាន់កន្លែងដើមដែលបង្កទៅជាការឈឺ ពោះអួលៗ។ បើឈឺខ្លាំង ត្រូវយកទឹកក្ដៅដាក់ក្នុងដបមកស្អំពោះនឹងបានធូរស្រាលខ្លះ។ នៅពេលសម្រាលកូនបានមួយសប្ដាហ៍ អាការទាំងនេះនឹងបាត់ទៅវិញ។
6 . ពិបាកបត់ជើងតូច ៖ ជារឿងធម្មតា លោកស្រីអ្នកនាងអាចយកទឹកក្ដៅស្អំពោះខាងក្រោម។ បើការពិបាកបត់ជើងនេះ អូសបន្លាយរយៈពេល២ថ្ងៃ ចាំបាច់ត្រូវរកគ្រូពេទ្យដើម្បីបូមទឹកចេញ ព្រោះបើទុកយូរមិនល្អឡើយ។
7 . ឆ្អល់ពោះ ឬដកដង្ហើមតឹង ៖ ក្រោយពេលសម្រាលបើជួបនឹងបញ្ហា ស្ដ្រីជាម្ដាយត្រូវដេកផ្កាប់មុខដើម្បីឱ្យភើ និងផោម ដែលអាចសម្រាលអាការឆ្អល់ពោះបាន។ គប្បីត្រូវប្រុងប្រយ័ត្នមិនត្រូវប្រើថ្នាំសម្រាប់បញ្ចុះលាមកផ្ដេស ផ្ដាសទេ ព្រោះអាចធ្វើឱ្យខះទឹកដោះ។
ប្រការគួរយល់ដឹងអំពីការថែរក្សាសុខភាពទារក
ទារកទើបនឹងកើតត្រូវការជាចាំបាច់នូវការថែរក្សាពីសំណាក់អ្នកដែលនៅ ជុំវិញខ្លួន ជាពិសេសអ្នកម្ដាយរបស់គេ ដោយរាប់តាំងពីនាទីដំបូងនៃជីវិត។ ការថែទាំមានដូចជា ៖
ម្ដាយត្រូវចាប់ផ្ដើមបំបៅកូនដោយទឹកដោះដំបូងឱ្យបានឆាប់បំផុត ក្រោយពេលសម្រាលបើទោះបីជាមិនទាន់មានទឹក ដោះក៏ដោយ ព្រោះការជញ្ជក់របស់ទារកអាចធ្វើឱ្យការផលិតទឹកដោះចាប់ផ្ដើមឡើង។ សូមចងចាំថា មិនមានម្ដាយណាដែលគ្មាន ទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូននោះទេ ព្រោះកាលណាកូនបៅកាន់តែច្រើន ការផលិតទឹកដោះក៏កាន់តែកើនឡើង ដើម្បីបំពេញ តាមតម្រូវការរបស់ទារក។ ជាមួយគ្នានេះផងដែរ ការឆាប់បំបៅដោះកូនក៏អាចជួយដល់ការកន្ដ្រាក់ស្បូនរបស់ម្ដាយដែលអាច កាត់ បន្ថយការប្រឈមនឹងការធ្លាក់ឈាមច្រើន ព្រមទាំងការបង្ករោគនានា។
អ្នកម្ដាយត្រូវថែទាំទងផ្ចិតទារកឱ្យបានល្អ ត្រូវឱ្យប្រាកដថាមួយសប្ដាហ៍ក្រោយពេលកើតទងផ្ចិតទារកត្រូវតែស្អាត
អ្នកម្ដាយត្រូវយកទារកទៅទទួលថ្នាំបង្ការឱ្យបានត្រឹមត្រូវ និងទៀងទាត់។ ថ្នាំបង្ការអាចការពារទប់ទល់នឹងគ្រោះថ្នាក់ជាច្រើន។ កុមារដែលមិនបានទទួលការផ្ដល់ថ្នាំបង្ការអាចរងគ្រោះដោយជម្ងឺ ជាញឹកញាប់ កុមារខ្លះពិការអស់មួយជីវិត ខ្លះទៀត ប្រឈមមុខនឹងជម្ងឺខ្វះអាហារូបត្ថម្ភ ឬក៏អាចស្លាប់ទៀតផង។ ខាងក្រោមនេះជាប្រតិទិននៃការចាក់ថ្នាំបង្ការសម្រាប់ទារក ៖
ចំនួននៃការចាក់ថ្នាំ អាយុរបស់ទារក ថ្នាំបង្ការដែលត្រូវផ្ដល់ឱ្យ
លើកទី១ ទើបនឹងកើត ការពារជម្ងឺរបេង, ជម្ងឺរលាកថ្លើមប្រភេទបេ
លើកទី២ ១ខែកន្លះ ការពារជម្ងឺគ្រុនស្វិតដៃជើង, ក្អកមាន់, ខាន់ស្លាក់, តេតាណូស និងជម្ងឺរលាកថ្លើម ប្រភេទបេ
លើកទី៣ ២ខែកន្លះ ការពារជម្ងឺគ្រុនស្វិតដៃជើង, ក្អកមាន់, ខាន់ស្លាក់, តេតាណូស និងជម្ងឺរលាកថ្លើម ប្រភេទបេ
លើកទី៤ ៣ខែកន្លះ ការពារជម្ងឺគ្រុនស្វិតដៃជើង, ក្អកមាន់, ខាន់ស្លាក់, តេតាណូស និងជម្ងឺរលាកថ្លើម ប្រភេទបេ
លើកទី៥ ៩ខែ ការពារជម្ងឺកញ្ជ្រឹល
គ្រប់ស្ដ្រីទាំងអស់គប្បីត្រូវចងចាំថាភារៈជាម្ដាយជាការងារ ធ្ងន់ធ្ងរ តែលោកស្រីអ្នកនាងត្រូវទទួលដោយមិនអាចគេចវេស បាន។ ហេតុនេះលោកស្រីអ្នកនាងគប្បីប្រតិបត្ដិឱ្យបានដើម្បីសុខភាពខ្លួនឯង ផ្ទាល់ ក៏ដូចជាសុខភាពរបស់កូនតូចជាទីស្រឡាញ់ផង ដែរ។ ព្រោះកាលណាបើកូនតូចមានសុខភាពមិនល្អ ម្ដាយត្រូវទ្រទ្រង់ការមើលថែទ្វេឡើង ក៏ជាហេតុធ្វើឱ្យម្ដាយទ្រុឌទ្រោមសុខភាព ទៅតាមនោះដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

អ្នកចូលចិត្តបរិភោគសាច់ឆៅសូមប្រយ័ត្ន! ថៃរកឃើញមានមនុស្សស្លាប់ ដោយសារការទទួលទានសាច់គោដែលមានផ្ទុកមេរោគដ៏សាហាវមួយប្រភេទ

ជំងឺរើម គ្រោះថ្នាក់ដល់អាយុ

កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ

យោបល់ទាំងអស់ (0)