បង្ហោះផ្សាយ

ខ្មែរ

Willy

· 2019-06-25

ព្យាបាលទប់ស្កាត់ អាការៈបេះដូងរីក ដោយគ្រាន់តែទទួលទាន អាហារទាំងនេះ

0

អាការៈបេះដូងរីកមិនមែនជាជំងឺទេ តែវាគ្រាន់តែជារោគសញ្ញា របស់ជំងឺណាមួយប៉ុណ្ណោះ។ អ្នកនឹងមានបញ្ហា បេះដូងរីក ជាលក្ខណៈបណ្តោះអាសន្ន ដោយសារតែស្រ្តេសណាមួយ ក្នុងរាងកាយដូចជា ការមានផ្ទៃពោះ, ឬដោយសារតែជំងឺណាមួយដូចជា ខ្សោយសាច់ដុំបេះដូង, ជំងឺសរសៃឈាមបេះដូង, បញ្ហាប្រើសបេះដូង ឬចង្វាក់បេះដូងមិនធម្មតា។

អាការៈបេះដូងរីកអាចបណ្តាលមកពី បញ្ហាជាច្រើនដែលធ្វើអោយបេះដូង ច្របាច់កាន់តែខ្លាំងជាងធម្មតា ឬខូចដល់សាច់ដុំបេះដូង។ ពេលខ្លះការរីករបស់បេះដូង ក៏មិនដឹងមូលហេតុដែរ។ បេះដូងរីកមានពេលខ្លះក៏មិនមាន ចេញជារោគសញ្ញាអ្វីដែរ ហើយខ្លះទៀតបានជាមានដូចជា ពិបាកដកដង្ហើម, ចង្វាក់បេះដូងលោតមិនធម្មតា, អស់កម្លាំងល្ហិតល្ហៃ, បរិវេណក្នុងពោះរាងធំជាងមុន និងកើនទម្ងន់។ ការរីកបេះដូងអាចព្យាបាលបាន តាមរយៈការកែតម្រូវនូវមូលហេតុរបស់វា។ ការព្យាបាលអាចជាការប្រើថ្នាំ, ការធ្វើដំណើរការវេជ្ជសាស្រ្ត ឬការវះកាត់។ អាការៈបេះដូងរីកកាន់តែងាយស្រួលព្យាបាល នៅពេលរកឃើញបានលឿន ដូច្នេះចូរអោយគ្រូពេទ្យពីនិត្យទៅ បើសិនជាអ្នកបារម្ភអំពីបេះដូងអ្នក។

បើសិនជាអ្នកមានរោគសញ្ញាថ្មីជាច្រើន ដែលបញ្ជាក់ថា វាមានទំនាក់ទំនងនឹងបេះដូងនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។ អាហារមួយចំនួនក៏ជួយទប់ស្កាត់ និងព្យាបាលអាការៈបេះដូងរីក បានយ៉ាងប្រសើរទោះបីជាមិន ជាដាច់តែម្ដងក៏ដោយ ក៏វាជួយគ្រងគ្រងស្ថានភាព។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?

ខាងក្រោមនេះជាអាហារដែលអ្នកគួរ ទទួលទានដើម្បីទប់ស្កាត់ ក៏ដូចជាព្យាបាលអាការៈនៃជំងឺនេះ ៖

១.រមៀត៖ សារធាតុ curcumin ជាអ្វីដែលធ្វើឱ្យរមៀត មានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹង បញ្ហានៃអាការៈបេះដូងរីក។ រមៀតមានលក្ខណៈសម្បត្តិ ប្រឆាំងការរលាកដែលមានប្រយោជន៍បំផុត ជាពិសេសប្រសិនបើរោគឆ្លង ណាមួយជាដើមហេតុនៃបញ្ហារីកបេះដូង។ ការសិក្សាស្រាវជ្រាវជាច្រើន ក៏បានបង្ហាញឱ្យដឹងផងដែរថា ការទទួលទានរមៀត អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺខ្សោយបេះដូងដោយសារ អាការៈបេះដូងរីក ។

២.តែបៃតង៖ ការទទួលទានតែបៃតង គឺប្រសើរបំផុតសម្រាប់អ្នកដែល ជួបប្រទះអាការៈបេះដូងរីក ដោយសារបញ្ហា សម្ពាធឈាមឡើងខ្ពស់។ តែបៃតង មានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយ គ្រប់គ្រងកម្រិតនៃសម្ពាធឈាម ដោយការបញ្ចុះកម្រិត នៃកូឡេស្តេរ៉ូលមិនល្អ។ តែបៃតង ក៏ជួយបន្សាបជាតិពុលផ្សេងៗ ក្នុងរាងកាយផងដែរ។

៣.ទឹកក្រូចឆ្មារស្រស់៖ ការទទួលទានទឹកក្រូចឆ្មារ មានប្រសិទ្ធិភាពខ្ពស់គួរឱ្យ កត់សម្គាល់ក្នុងការជួយគ្រប់គ្រង ក៏ដូចជាទប់ស្កាត់បញ្ហា សម្ពាធឈាមឡើងខ្ពស់ ដែលអាចបណ្ដាលឱ្យកើត មានអាការៈបេះដូងរីក។ ទឹកក្រូចឆ្មារ ក៏ជួយពង្រឹងសសៃឈាម ហើយកម្ចាត់ជាតិទឹក ឬសារធាតុរាវដែលលើសចេញ ពីរាងកាយតាមរយៈលក្ខណៈសម្បត្តិ បញ្ចុះទឹកនោមរបស់វាផងដែរ។

៤.ខ្ទឹមស៖ គ្រាន់តែទទួលទានខ្ទឹមសត្រឹមតែពី ២ ទៅ ៣ កំពឹសក្នុងមួយថ្ងៃ ក៏ជួយគ្រប់សម្ពាធឈាម និងទប់ស្កាត់បញ្ហានៃជំងឺបេះដូង បានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់។ ដូច្នេះអ្នកដែលកំពុង ជួបប្រទះអាការៈបេះដូងរីក ក៏អាចទទួលបានអត្ថប្រយោជន៍ ពីការទទួលទានខ្ទឹមសទៀងទាត់ផងដែរ។ ខ្ទឹមស មានសមត្ថភាពគ្រប់គ្រង ការរលាកផ្សេងៗក្នុងរាងកាយ ក៏ដូចជាកម្ចាត់ចោលនូវពពួកបាក់តេរី និងវីរុសដែលបង្កការឆ្លងមេរោគ។

៥.ទឹកឃ្មុំឆៅ៖ ការទទួលទានទឹកឃ្មុំឆៅប្រមាណពី ២ ទៅ ៣ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃជាប្រចាំ អាចជួយព្យាបាលអាការៈបេះដូងរីក តាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិ antimicrobial ដែលវាមានផ្ទុក។ ការទទួលទានទឹកឃ្មុំ ក៏ជួយសម្រួលបង្កើនចរន្តឈាមរត់ ហើយកាត់បន្ថយការទទួលបន្ទុក ហួសហេតុនៃបេះដូងផងដែរ។

៦.អាហារមានផ្ទុកសម្បូរ ទៅដោយវីតាមី E ៖ វីតាមីន E មិនត្រឹមតែល្អសម្រាប់ សុខភាពស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ សសៃឈាមបេះដូងផងដែរ។ ដូច្នេះរបបអាហារដែលមាន ផ្ទុកសម្បូរទៅវីតាមីន E ចាំបាច់ណាស់សម្រាប់អ្នក ដែលមានបញ្ហាបេះដូងរីក ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស