បង្ហោះផ្សាយ

ខ្មែរ

Sakngea

· 2019-06-25

ការយល់ដឹងអំពីបញ្ហាពុកធ្មេញ

#យល់ដឹង# #គន្លឹះថែទាំសុខភាព# #ពុកធ្មេញ# #សុខភាព#

8

ការពុកធ្មេញ គឺជាការខូចខាតជាប់រហូតនៅក្នុងធ្មេញ។ វាអាចបង្កឡើងដោយមូលហេតុច្រើនណាស់ ចាប់ពី បាក់តេរី រហូតដល់ភេសជ្ជៈមានជាតិផ្អែមច្រើន និងការកង្វះការថែទាំសុខភាពមាត់ធ្មេញ។ អាការៈនៃការពុកធ្មេញក៏មានការប្រែប្រួលច្រើនដែរ។ អ្វីដែលផ្តើមដំបូងនោះគឺថា អ្នកដែលមានបញ្ហាពុកធ្មេញប្រហែលជាមិនមានអាការៈអ្វីទាំងអស់។ ប៉ុន្តែនៅពេលកន្លែងដែលពុកនោះកាន់តែធំទៅៗ អាការៈព្រមានជាច្រើនដូចជា ការឈឺចាប់ និងស្រៀវធ្មេញប្រហែលជារឿងដែលកើតឡើងជាមួយគ្នាមិនខាន។

យោងទៅតាម Mayo Clinic បានឲ្យដឹងថា បើសិនជាការពុកធ្មេញមិនបានព្យាបាលទេ វាអាចនឹងស៊ីកាន់តែខ្លាំង និងប៉ះពាល់ដល់ស្រទាបធ្មេញកាន់តែជ្រៅថែមទៀត។ ករណីបែបនេះអាចនឹងធ្វើឲ្យឈឺចាប់កាន់តែខ្លាំង ការបង្ករោគ និងខូចធ្មេញទាំងមូលតែម្តង។

ការជួបពេទ្យធ្មេញទៀងទាត់ និងសម្អាតធ្មេញបានល្អ សុទ្ធតែជាទម្លាប់ដែលល្អបំផុតក្នុងការបង្ការបញ្ហាពុកធ្មេញដែលអ្នកអាចធ្វើបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស