
Phearun
· 2019-06-26
វិធីការពារពេលកើតជំងឺអុតស្វាយ និងបង្ការកុំអោយការឆ្លងរោគពេល ពងបែកលើស្បែក
#គន្លឹះថែទាំសុខភាព# #ជំងឺអុតស្វាយ# #សុខភាព#
0
ជំងឺអុតស្វាយ ជាជំងឺដែលបង្កអោយមានជាកន្ទួលរមាស់អុចៗក្រហមលើស្បែករបស់យើង រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត ដែលរយៈពេលប្រមាណ៧ ទៅ១០ថ្ងៃក្រោយ កន្ទួលទាំងនោះនិងវិវត្តន៍ពីអុចៗក្រហម ទៅជាពងបែកមានទឹកវិញ (Vesicles)។ ពងបែកទាំងនោះមានចេញនៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក ប្រដាប់បន្តពូជ ដែលធ្វើអោយអ្នកជំងឺឈឺចុកចាប់យ៉ាងខ្លាំង។
ក្រោយពីកើតនៅកន្លែងមួយហើយ វាអាចជាសះស្បើយ ដោយក្រោយមកទៅកើតកន្លែងផ្សេងទៀតរហូតដល់ប្រហែល២សប្តាហ៍បានអាការៈកន្ទួលរមាស់នោះបាត់។ ចំនែកការចម្លងនៃជំងឺនេះក៏ស្ថិតក្នុងដំណាក់កាលនេះដែរ។ ហេតុដូចនេះ បានជាអ្នកជំងឺត្រូវនៅអោយឆ្ងាយពីអ្នកដទៃ លើកលែងក្រុមគ្រួសារដែលនៅជាមួយ។
*វិធីការពារជំងឺអុតស្វាយ៖
សម្រាប់វិធីព្យាបាល ជំងឺអុតស្វាយវិញ គឺត្រូវប្រុងប្រយ័ត្នអោយមែនទែន ព្រោះអីជំងឺអុតស្វាយ ជាជំងឺដែលចំលងកាចសាហាវបំផុត។ អ្នកជំងឺគួរណាតែនៅក្នុងផ្ទះរហូតដល់ស្នាមកន្ទួលទាំងនោះ បាត់អស់ ។ ក្រៅពីអោយអ្នកជំងឺនៅផ្ទះហើយ យើងក៏ត្រូវព្យាបាលដោយការអោយថ្នាំមួយចំនួនដល់អ្នកជំងឺ ទៅតាមសភាពរបស់អ្នកជំងឺនីមួយៗ ដូចជា៖
ថ្នាំ Zovirax (Acyclovir) មានប្រយោជន៍សំរាប់បំបាត់រោគសញ្ញារបស់ជំងឺផ្តាសាយ តែការប្រើថ្នាំនេះ ស្ថិតនៅក្នុងការខ្វែងគំនិតគ្នានៅឡើយ ដោយមានវេជ្ជបណ្ឌិតខ្លះបានលើកឡើងថា ថ្នាំនេះគួរប្រើជាមួយកុមារដែលមិនមានរោគសញ្ញាប៉ះពាល់ដល់ខួរក្បាល និងសួត។
ថ្នាំប្រឆាំងអាឡែកហ្ស៊ី ដូចជា Benadryl រឺ Zyrtec ដើម្បីបំបាត់ការឈឺចាប់ រមាស់ និងហើម។
ថ្នាំអង់ទីប៊ីយូទិច ត្រូវប្រើដើម្បីព្យាបាលជំងឺឆ្លងលើស្បែកក្រោយពីកើតជំងឺអុតស្វាយ រឺអ្នកជំងឺអុតស្វាយមានជំងឺទាក់ទងនឹងសួត។
វិធីបង្ការកុំអោយមានស្នាមកន្ទួល ពងបែកលើស្បែក ការថែទាំ ព្យាបាលនៅផ្ទះ ជាកត្តាចំបងសម្រាប់សមាជិកគ្រួសារគ្រប់រូបគួរដឹង៖
ត្រូវកាត់ក្រចកដៃរបស់អ្នកជំងឺដើម្បីកុំអោយអ្នកជំងឺអេះ ហើយចំលងមេរោគផ្សេងៗទៀត និងសន្លាក់
ត្រូវងូតទឹកអោយអ្នកជំងឺអោយបានច្រើនដងក្នុង១ថ្ងៃ ដើម្បីបំបាត់ភាពរមាស់ និងគ្របកន្សែងត្រជាក់ សើមលើស្បែក
ប្រើប្រាស់ក្រែម រឺឡេលាបលើស្បែកដើម្បីបង្កើតសំណើម និងបំបាត់ភាពរមាស់
ចំពោះកុមារតូចៗ ត្រូវឧស្សាហ៍ផ្លាស់ប្តូរកន្ទបអោយកុមារបានច្រើនដង ដើម្បីអោយស្នាមកន្ទួលស្ងួត និងជ្រុះអស់
ប្រើប្រាស់ថ្នាំ Telenol ដើម្បីបន្ថយកំដៅក្នងខ្លួនអ្នកជំងឺ ដាច់ខាតមិនត្រូវប្រើប្រាស់ថ្នាំង Aspirin ទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រជាពលរដ្ឋសង្កាត់លេខ១ សំណូមពរដល់អភិបាលខេត្តព្រះសីហនុ ជួយស្ថាបនាផ្លូវដែលកំពុងខូចខាត

ការផ្ទេរមករបស់ Dybala អាចនឹងត្រូវធ្វើឲ្យអនាគតរបស់កីឡាករ Spurs ពីររូប ត្រូវបញ្ចប់

ឆ្នាំ ២០១៤ Liverpool ប៊ិះនឹងបានលើកពានទៅហើយ តែត្រូវ Chelsea បង្អាក់សុបិន

ទីក្រុងកោះពេជ្រនឹងបង្កើតតំបន់ Walk Street ថ្មីមួយនាពេលឆាប់ៗខាងមុខនេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់